* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឯកអគ្គរដ្ឋទូតថ្មីរបស់ក្រិកប្រចាំនៅកម្ពុជា ចាត់ទុកកម្ពុជាជាប្រទេសស្រស់ស្អាត និងមានប្រវត្តិសាស្ត្រ វប្បធម៌ចំណាស់ដូចទៅនឹងប្រទេសក្រិក (Video inside)

19-05-2026 13:13

(ភ្នំពេញ)៖ លោកស្រី ម៉ាហ្កាដាលីនី នី​កូ​ឡាអូ (Magadalini Nicolaou) ឯកអគ្គរដ្ឋ​ទូត​ថ្មីរបស់ក្រិកប្រចាំនៅកម្ពុជា ដែលជាឯកអគ្គរដ្ឋទូតជាស្រ្តីលើកដំបូងរបស់ក្រិក​នៅកម្ពុជា បានបង្ហាញអារម្មណ៍រីករាយបានបំពេញបេសកកម្មនៅកម្ពុជា។ លោកស្រី ចាត់ទុកប្រទេស​កម្ពុជា ជាប្រទេសស្រស់ស្អាត មានប្រវត្តិសាស្ត្រ អរិយធម៌ និងវប្បធម៌ដ៏ចំណាស់ដូចទៅ​នឹង​ប្រទេសក្រិកដែរ។

លោកស្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គី​ភាព​នៃព្រឹទ្ធសភាកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោ​ បានសម្ដែង​ក្តីរីករាយ ហើយក្នុងព្រះបរមនាមព្រះមហាក្សត្រ សម្ដេចសូមអបអរសាទរចំពោះលោកស្រី នី​កូ​ឡាអូ ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ក្រិកប្រចាំនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹម​ថា តួនាទីរបស់លោកស្រីជាឯកអគ្គរដ្ឋទូត នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងក្រិក កាន់តែរីកចម្រើនបន្តទៀត។

លោកស្រី បានអរគុណសម្ដេចតេជោប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោកស្រីជួប​ប្រគល់សារ​តាំង​នាពេលនេះ។ លោកស្រីបានជម្រាបសម្តេចតេជោថា ពីមុនមកក្រិក មិនដែលតែង​តាំង​ឯក​អគ្គ​រដ្ឋ​ទូតជាស្រី្តប្រចាំនៅកម្ពុជានោះទេ ដូច្នេះលោកស្រីរីករាយនឹងបានធ្វើជាឯកអគ្គរដ្ឋទូត​នៅប្រទេសដ៏ស្រស់ស្អាតមួយនេះ។

លោកស្រីឯកអគ្គរដ្ឋទូត ប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងរវាងកម្ពុជា និង​ក្រិក​ឱ្យកាន់តែរីកចម្រើនបន្តទៀត។ លោកស្រីបានលើកឡើងថា កម្ពុជា និងក្រិក មានប្រវត្តិ​សាស្ត្រ និងប្រវត្តិនៃការកើតឡើងប្រហាក់​ប្រហែលគ្នា ដែល​ជាប្រទេស​មាន​ប្រវត្តិសាស្ត្រ​យូរ​អង្វែងដូចគ្នា ហើយមានវប្បធម៌ មានអរិយធម៌ដ៏អស្ចារ្យដូចគ្នា ដែលជាចំណុចមួយ​ដែល​លោកស្រីចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀតនៅក្នុងពេលលោកស្រីបំពេញបេសកកម្ម​ជា​ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។

សម្ដេចតេជោ បានសម្ដែងការពេញចិត្ត ហើយក៏ឯកភាពចំពោះការលើក​ឡើងរបស់លោក​ស្រី ជាពិសេសទាក់ទងទៅនឹងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា។ សម្ដេចតេជោ ក៏ទទួលស្គាល់ថា ថ្វីត្បិតប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរ​អង្វែង មាន​អរិយធម៌ វប្បធម៌សម្បូរបែបដូចគ្នាក៏ពិតមិន ប៉ុន្តែក្រិក គេអាចចាត់ទុកថា ជាប្រទេសមួយ​ដែលចំណាស់ជាងកម្ពុជា និងសម្បូរបែបនូវវប្បធម៌ ហើយជាប្រទេសដែលធ្លាប់មាន​អ្នកប្រាជ្ញ​ច្រើន។

តាមរយៈកិច្ចការរវាងកម្ពុជា និងក្រិក សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកស្រី នឹង​ជំរុញ​បន្ថែមទៀតនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជាសក្កានុព​លផ្សេងៗ​ទៀត ដែលប្រទេស​ទាំងពីរត្រូវពង្រឹងជាមួយគ្នា និងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ ជាពិសេស សម្ដេចតេជោសង្កត់ធ្ងន់ទៅលើការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕