* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣

19-05-2026 13:34

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងសិក្ខាសាលានាពេលនេះរួមមានវត្តមាន លោករដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំគម្រោងដៃគូអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត និងទីប្រឹក្សាបច្ចេកទេស សរុបប្រមាណ ២៥០នាក់។

នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតសំខាន់លើការលើកកម្រិតគុណភាព និងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាព ដើម្បីតភ្ជាប់ និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជននិងទីក្រុង ផ្សាភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅក្នុងតំបន់ជនបទ ដូចពាក្យស្លោក «មានផ្លូវ មានសង្ឃឹម» ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មផងដែរ។ ក្នុងន័យនេះ ក្រសួងបានធ្វើការកែទម្រង់ជាច្រើនលើកិច្ចការស្ថាបនាផ្លូវជនបទប្រកបដោយគុណភាព ដើម្បីធានាភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយដែលអាចឱ្យគ្រួសារប្រជាពលរដ្ឋនៅជនបទប្រើប្រាស់បានគ្រប់រដូវកាល។

សិក្ខាសាលាពិគ្រោះយោបល់បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញដោយសង្ខេបអំពីសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ ដោយ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ។ ជាមួយគ្នានោះដែរ អង្គសិក្ខាសាលាបានធ្វើការពិភាក្សាយ៉ាងផុលផុស លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ ព្រមទាំងបានចូលរួមផ្ដល់មតិយោបល់ដែលជាធាតុចូលដ៏សំខាន់បន្ថែមទៀត ធ្វើឱ្យសេចក្ដីព្រាងនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងក្លាយជាឯកសារគតិយុត្ត និងផែនទីបង្ហាញផ្លូវសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធផ្លូវជនបទ។

បន្ទាប់បទបង្ហាញ និងកិច្ចពិភាក្សារួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចំពោះកិច្ច ដែលខិតខំរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ បានយ៉ាងល្អប្រសើរ ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គសិក្ខាសាលាទាំងមូល ដែលបានចូលរួមកិច្ចពិភាក្សា និងផ្តល់ជាធាតុចូលយ៉ាងសកម្មក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាននាពេលនេះ ដើម្បីឱ្យការរៀបចំផែនការយុទ្ធសាស្រ្តនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសដែលទទួលរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ត្រូវពិនិត្យ និងដាក់បញ្ចូលនូវរាល់ធាតុចូលដែលទទួលបានពីអង្គសិក្ខា ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យផែនការយុទ្ធសាស្រ្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្នាំ២០២៦-២០៣៣ ឱ្យបានគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានជោគជ័យប្រកបដោយភាពប្រាកដនិយម ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥៕