* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បណ្ឌិត កៅ ថាច និងអភិបាលខេត្តស្ទឹងត្រែង បើកសិក្ខាសាលា ស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត

19-05-2026 14:45

(ស្ទឹងត្រែង)៖ លោកបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ជាសមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្លែងសន្ទរកថា និងជាវាគ្មិន ក្នុងសិក្ខាសាលា ស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត។

នៅក្នុងសិក្ខាសិលាដ៏មានសារសំខាន់នេះ រៀបចំឡើងដោយផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង ក្នុងនោះក៏មានការចូលពីលោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួលកិច្ចការបរិស្ថាន គម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលអ្នកចូលរួមមកពីផែនសហគ្រិនវ័យក្មេង នៃយុវជនគណបក្សខេត្តស្ទឹងត្រែង សិស្ស និងនិស្សិតសរុបប្រមាណជាង ១០០នាក់។

លោក សរ សុពុត្រា បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំកម្មវិធីថ្ងៃនេះឡើង ជាពិសេសនឹងផ្តល់ចំណេះថ្មីៗ ដល់យុវជនយើងសម្រាប់ពង្រឹងសមត្ថភាព វិជ្ជាជីវៈឲ្យខ្លាំង ហើយរដ្ឋបាលខេត្តស្ទឹងត្រែងបានត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយគ្នា ដើម្បីជំរុញការវិនិយោគក្នុងខេត្ត បង្កើតការងារធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ ប្រជាជនបានធូរធារនឹងធ្វើឲ្យជាតិយើងខ្លាំង។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកផែនសហគ្រិនវ័យក្មេង ដែលបានរៀបចំ សិក្ខាសិលានេះឡើង គឺស្របពេលដែលសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា ហើយបើតាមការព្យាករណ៍របស់ធនាការពិភពលោកបង្ហាញថា សេដ្ឋកិច្ចកម្ពុជាកំពុងតែ មានការងើបឡើងវិញ ក្នុងរង្វង់៤.៥% នៅឆ្នាំ២០២៦ ដែលជាឱកាសដ៏ល្អ សម្រាប់សហគ្រិនវ័យក្មេង និងយុវជនគណបក្សយើង ត្រូវតែចាប់យកកាលានុវត្តភាពថ្មីៗផងដែរ សម្រាប់ការវិនិយោគ។

ទន្ទឹមនោះ លោកបណ្ឌិត កៅ ថាច ក៏បានជម្រាបជូនសហគ្រិនវ័យក្មេងទៀតថា សព្វថ្ងៃនេះការធ្វើជំនួញរបស់សហគ្រិនយើងបញ្ហាធំ គឺបញ្ហាប្រភពទុន ដែលសហគ្រិនភាគច្រើនសំដៅ រកតែពីវិស័យធនាគារប៉ុណ្ណោះ ដោយមិនបានគិតដល់ប្រភពទុនពីវិស័យធានារ៉ាប់រង និងផ្សារមូលបត្រ ដែលជាប្រភពទុនមួយដ៏សំខាន់ ដែលអាចយកទុនទាំងនោះទៅពង្រីកអាជីវកម្មបានផងដែរ។

លោកបណ្ឌិតបានផ្តល់អនុសាសន៍ថា ន័យសំខាន់លើការវិនិយោគសម្រាប់អនាគត គឺ ជាការវិនិយោគលើមូលធនមនុស្ស ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌិជីថល ការវិនិយោគលើនវានុវត្តន៍កសិកម្ម ការវិនិយោគចីរភាពបរិស្ថាន និងការវិនិយោគលើសមត្ថភាពស្ថាប័ន ការវិនិយោគថាមលកកើតឡើងវិញ ដែលមិនមានការបំភាយឧស្ម័ន្នកាបូនិកបន្សល់ទុកជាមរតក ឬកេរ្តិ៍ឈ្មោះល្អដល់អ្នកជំនាន់ក្រោយៗទៀតហើយត្រូវចងចាំមួយឃ្លាថា «សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួម កសាងជាតិយើង»