* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយវិស័យឯកជន ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ តាមរយៈដំណើរទស្សនកិច្ចសិក្សានៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort

19-05-2026 14:47

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជា គោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort គឺជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត និងជាតម្លៃបន្ថែមខ្ពស់សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល ពោលគឺក្រុមហ៊ុនបានចូលរួមថែរក្សា និងអភិរក្សសក្តានុពលធនធានធម្មជាតិបានយ៉ាងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របតាមទស្សនាទាន «ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស»។

ក្នុងដំណើរបេសកកម្មនេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា រួមជាមួយលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ដែលជារមណីយដ្ឋានទេសចរណ៍កែច្នៃដ៏ស្រស់ស្អាតក្នុងទឹកដីខេត្តពោធិ៍សាត់។ ការវិនិយោគនេះ គឺជាស្នាដៃ និងគំនិតច្នៃប្រឌិតរបស់វិនិយោគិនខ្មែរ ដែលបង្ហាញពីសក្តានុពលរបស់វិស័យឯកជននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគុណភាព និងនិរន្តរភាព ក្រោមទិសស្លោក «ខ្មែររួមគ្នា ខ្មែរខ្លាំង»។

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីការបន្តជំរុញនូវចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍កម្រិតខ្ពស់ និងទេសចរណ៍សុខុមាលភាពនៅកម្ពុជា ស្របនឹងដំណើរទស្សនកិច្ចសិក្សារបស់លោករដ្ឋមន្ត្រី ហួត ហាក់ កន្លងមកទៅកាន់កោះទទឹង រីស្សត ក្នុងខេត្តកោះកុង ដែលបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃទេសចរណ៍ធម្មជាតិ ទេសចរណ៍ប្រណិតនៅតំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍របស់កម្ពុជា។ ការរីកចម្រើននៃរមណីយដ្ឋានទេសចរណ៍បែបនេះ បានបង្ហាញពីការកើនឡើង នៃការវិនិយោគលើ វិស័យទេសចរណ៍ប្រកបដោយគុណភាព ដែលផ្តោតលើបទពិសោធន៍ ភាពឯកជន សុខុមាលភាព និងការរស់នៅជិតស្និទ្ធជាមួយធម្មជាតិ។

គណៈប្រតិភូបានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort រួមមាន វីឡាលំហែប្រណិត កន្លែងហាត់ប្រាណ និងយូហ្គា អាងហែលទឹក កសិដ្ឋានដំណាំធម្មជាតិ និងភោជនីយដ្ឋាន ដែលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដាខ្ពស់ សម្រាប់បម្រើតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងចូលរួមលើកកម្ពស់មុខមាត់វិស័យទេសចរណ៍កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ តំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា រួមមាន CATA, CTF និង PATA ព្រមទាំងអ្នកផលិតមាតិកាជាតិ និងអន្តរជាតិ សរុបប្រមាណ ៧០នាក់។

សូមបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort មានវីឡាឯកជនចំនួន ៣២ ដែលត្រូវបានរចនាឡើងសម្រាប់ភាពឯកជន ផាសុកភាព និងការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ ភ្ញៀវទេសចរ អាចរីករាយជាមួយបទពិសោធន៍សុខុមាលភាព ការទទួលទានអាហារដ៏មានជីវជាតិ ផ្លូវដើរក្នុងព្រៃ ទឹកជ្រោះ កសិដ្ឋានដំណាំធម្មជាតិ និងដំណើរកម្សាន្តខាងក្រៅ ដែលមានមគ្គុទ្ទេសក៍នាំផ្លូវ អមដោយសម្រស់នៃតំបន់ភ្នំក្រវាញលាតត្រដាងដោយធម្មជាតិ។ រីស្សតនេះ ក៏បានចូលរួមគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការងារ និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងកម្មវិធីសិក្សាភាសាអង់គ្លេស ដើម្បីលើកស្ទួយចំណេះដឹង និងបង្កើនសមត្ថភាពប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យរីកចម្រើនជាមួយវិស័យទេសចរណ៍របស់កម្ពុជា៕