* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តពោធិ៍សាត់ ដាក់បទបញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងជំរុញយុទ្ធសាស្ត្របៃតងតាមព្រំដែនកម្ពុជា-ថៃ ឱ្យសម្រេចត្រឹមឆ្នាំ២០២៦

19-05-2026 14:53

(ពោធិ៍សាត់)៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើង នៅសាលប្រជុំទេពឧញ៉ាឃ្លាំងមឿង ដោយបានការចូលរួមពីសំណាក់សមាជិក សមាជិកា នៃគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំ៖ មតិបើកអង្គប្រជុំ, សេចក្តីរាយការណ៍ អំពីលទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាប្រឈម និងការបង្ក្រាបគ្រឿងញៀន, ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសភាពការណ៍សន្តិសុខទូទៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ, របាយការណ៍រដ្ឋបាលថ្នាក់ក្រោមជាតិ, មតិចូលរួមផ្លាស់ប្តូរយោបល់ និងពិភាក្សាយ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃអង្គប្រជុំ។

មានប្រសាសន៍ក្នុងមតិបូកសរុប និងបិទអង្គប្រជុំ លោក ខូយ រីដា បានសម្តែងនូវការកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងការណែនាំដាច់ណាត់ ដើម្បីត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយលើការងារយុទ្ធសាស្ត្រ និងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ដូចខាងក្រោម៖

*ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ប្តេជ្ញាចិត្តការពារទឹកដី និងត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការទប់ទល់ចំពោះការរំលោភបំពាន ឬការឈ្លានពានណាមួយលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ នៅតាមខ្សែបន្ទាត់ព្រំដែន។
*ជម្រុញយុទ្ធនាការដាំដើមឈើតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ឱ្យសម្រេចបានជោគជ័យត្រឹមឆ្នាំ២០២៦នេះ ដែលនេះជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ទាំងខាងបរិស្ថាន និងការកំណត់ព្រំដែនរដ្ឋ។
*ត្រូវតែអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យខានតែបាន ដោយធានាឱ្យមានសណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, គ្មានបទល្មើសគ្រឿងញៀន, លួចឆក់ប្លន់, ល្បែងស៊ីសង, ក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ។
*ត្រូវផ្តល់សេវាសាធារណៈឱ្យបានលឿនរហ័សទាន់ចិត្ត និងបង្កើតជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្ទីរអង្គភាពជុំវិញខេត្តត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះព័ត៌មានអគតិនានា នៅក្នុងផេកផ្លូវការរបស់សម្តេចធិបតី និងផេកផ្លូវការរបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព។
*ពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងបរិស្ថានល្អគ្មានសំរាម នៅក្នុងក្រុង-ស្រុកទាំងអស់។ នគរបាលប៉ុស្តិ៍ត្រូវចុះជួយអប់រំណែនាំប្រជាពលរដ្ឋនៅតាមទីតាំងណាដែលមិនទាន់មានអនាម័យល្អ និងត្រូវរឹតបន្តឹងគ្រប់កន្លែង ព្រមទាំងត្រៀមលក្ខណៈឆ្លើយតបឱ្យទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ។
*ជម្រុញ និងពន្លឿនការដោះស្រាយ សម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីដីចំណីស្ទឹង មកកាន់ទីលំនៅថ្មី នៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ក្នុងគោលបំណងជួយឱ្យពួកគាត់មានជីវភាព និងការរស់នៅប្រកបដោយស្ថិរភាព និងស្របច្បាប់។
*ត្រូវត្រៀមលក្ខណៈរៀបចំគ្រប់ជ្រុងជ្រោយ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងសោភ័ណភាព ដើម្បីទទួលបដិសណ្ឋារកិច្ចប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ នាពេលខាងមុខ ឱ្យមានភាពគត់មត់ ហ្មត់ចត់ និងសមរម្យបំផុត ដើម្បីលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់ទាំងមូល៕