* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅខេត្តកំពង់ចាម

19-05-2026 14:55

(កំពង់ចាម)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ នៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកបទពិសោធន៍ក្នុងការអនុវត្តការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោយទទួលបានបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានច្បាមជាប់នៅនឹងដៃ និងឈានទៅគ្រប់គ្រងភ្លាមៗ នូវគោលដៅសំខាន់ៗចំនួន ៤០២ទីតាំង និងកន្លែងផ្សេងៗ ចំនួន៧១៤ទីតាំង ក្នុងនោះមាន៖ បុរី៤ទីតាំង, រីស៊ត២ទីតាំង, រោងចក្រ៥០ទីតាំង, សហគ្រាស៣ទីតាំង, កសិដ្ឋាន៦ទីតាំង, ផ្ទះសំណាក់១០៦ទីតាំង, សណ្ឋាគារ២៨ទីតាំង, បន្ទប់ជួល១០៧ទីតាំង, ផ្ទះត្រចៀកកាំ៥០ទីតាំង, ទីតាំងសាសនា៤៤ទីតាំង, ខារ៉ាអូខេ២៥ទីតាំង, គ្រឹះស្ថានឯកជន២ទីតាំង, ក្រុមហ៊ុន១០ទីតាំង និងទីតាំងផ្សេងៗ២៧៧ទីតាំង។

លោកបានបន្ដថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការជាយុទ្ធសាស្ត្រកំណត់ និងគ្រប់គ្រងបាននូវបណ្ដាទីតាំងដែលសង្ស័យ មានការប្រមូលផ្តុំមនុស្សរស់នៅប្រកបអាជីវកម្មផ្សេងៗ តាមរយៈការកំណត់នូវវត្ថុវិភាគលើ៖ ទីតាំងដែលមានមនុស្សចេញចូលខុសប្រក្រតី ការប្រើប្រាស់ចរន្តអគ្គីសនីច្រើន ការប្រើប្រាស់ទឹកច្រើន ការបន្សល់កាកសំណល់សំរាមច្រើន ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតច្រើនជាដើម។

ជាលទ្ធផលធ្វើឲ្យក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មិនមាន Casino និងទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះ អាស្រ័យដោយបានចាត់វិធានការណ៍នានា ជាប់ជាប្រចាំពីចម្ងាយ កំណត់គោលដៅមុន បានទាន់ពេលវេលា ចុះពិនិត្យ និងពង្រាយកម្លាំងតាមគោលដៅ ដែលនឹងអាចមានការហើរចូលពីខាងក្រៅនូវមុខសញ្ញាសង្ស័យបានទាន់ពេលវេលា សមត្ថកិច្ច និងអាជ្ញាធរអនុវត្តការងារឈរលើគោលការណ៍ត្រឹមត្រូវ ស្អាតស្អំ និងមានការទទួលខុសត្រូវខ្ពស់ហើយប្ដេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីផលប្រយោជន៏ការពារប្រជាពលរដ្ឋ មិនឲ្យទទួលរងនូវការរចាប់ជម្រិត រងគ្រោះដោយអំពើជួញដូរមនុស្ស និងការពារដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមជាតិ។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បានឲ្យដឹងថា បទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបទល្មើសសកល ជាបទល្មើសក្នុងសម័យទំនើប ដែលពិបាកនៅក្នុងការបង្ក្រាបទប់ស្កាត់។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពង់ចាម ដែលបានអនុវត្តវិធានការដែលរាជរដ្ឋាភិបាលបានចេញ បានយ៉ាងម៉ឺងម៉ាត់ និងអនុវត្តដោយភាពច្នៃប្រឌិតខ្ពស់ ហើយបានពិនិត្យចាត់ចែងយ៉ាងល្អិតល្អន់ រហូតទប់ស្កាត់បានមិនឲ្យមានបទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ កើតមាននៅក្នុងខេត្តរបស់ខ្លួន។

លោករដ្ឋលេខាធិការ បានលើកទឹកចិត្តឲ្យរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តកិច្ចការនេះបន្តទៀត ពីព្រោះថា ប្រសិនបើយើងមិនអនុវត្តឲ្យបានតឹងរឹងទេ បទល្មើសមួយនេះវាអាចរាតត្បាតនៅក្នុងប្រទេស ធ្វើឲ្យអន្តរាយប្រទេសរបស់យើង ដោយមានការប៉ះពាល់ដល់ការវិនិយោគ ឬវិស័យទេសចរណ៍ជាដើម។ ដូច្នេះសូមឲ្យរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អនុវត្តនូវវិធានការ និងលិខិតបទដ្ឋានគតិយុត្តដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ផងដែរ៕