* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ទីរសាធារណការខេត្តកោះកុង ចុះពិនិត្យ និងស្តារប្រព័ន្ធផ្លូវទឹកប្រវែង ៩១០ម៉ែត្រ ក្នុងក្រុងខេមរភូមិន្ទ ឲ្យរួចរាល់មុនដូវវស្សា

19-05-2026 15:10

(កោះកុង)៖ អាជ្ញាធរខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះត្រួតពិនិត្យ និងស្ដារប្រឡាយទឹកដែលកកស្ទះ ដើម្បីហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវទឹកនៅក្នុងក្រុងខេមរភូមិន្ទ ដែលមានប្រវែង ៩១០ម៉ែត្រ ឲ្យរួចរាល់មុនរដូវវស្សា ដើម្បីបញ្ជាផ្លូវទឹកឲ្យហូរបានលឿន ក្នុងការជម្លៀសទឹកជំនន់ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងការធ្វើចរាចរណ៍ និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីអាជ្ញាធរខេត្ត មន្ទីរសាធារណការ បានសហការជាមួយអាជ្ញាធរក្រុង អាជ្ញាធរមូលដ្ឋាន បានដឹកនាំគ្រឿងចក្រចុះកាយប្រព័ន្ធផ្លូវទឹកមួយខ្សែ ដែលមានប្រវែង៩១០ម៉ែត្រ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោកបានបន្ថែមថា ការចុះស្ដារប្រព័ន្ធផ្លូវទឹកនេះ មន្ដ្រីបានសង្កេតឃើញថា លំនៅឋានប្រជាពលរដ្ឋដែលនៅក្បែរប្រឡាយផ្លូវទឹកក៏មានការរំលោភចំណីប្រឡាយ អូរ លូ និងចំណីផ្លូវធ្វើឲ្យមានការកកស្ទះ និងលិចលង់លំនៅដ្ឋាន បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។ សម្រាប់ឆ្នាំនេះប្រជាពលរដ្ឋ ដែលបានរំលោភបំពាន បានចូលរួមសហការជាមួយអាជ្ញាធរ និងប្តេជ្ញាចិត្តធ្វើជាពលរដ្ឋគំរូ ដើម្បីឲ្យផ្ទះពួកគាត់មានសោភ័ណ្ឌភាពស្អាត បរិស្ថានល្អ និងមិនមានការលិចលង់បន្តទៀត។

សម្រាប់គម្រោងវិនិយោគខេត្ត បានបន្តស្តារ និងរៀបចំកែលម្អប្រព័ន្ធប្រឡាយ អូរ និងលូមិនឲ្យស្ទះ និងលិចលង់ សម្រាប់រដូវវស្សាបន្តឡើយ។ ដូច្នេះសូមអាជ្ញាធរសង្កាត់ ក្រុង និងមន្ទីរ បន្តពិនិត្យលទ្ធភាព ក្នុងការស្តារ កែលម្អប្រព័ន្ធប្រឡាយ អូរ និងលូ ព្រមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សា អនាម័យ បរិស្ថាន និងត្រូវចេះសម្អាតផ្ទះ សហគមន៍ និងខេត្តឲ្យបានល្អប្រសើរជាប្រចាំ ដើម្បីឲ្យមានសុខភាព និងមានសោភ័ណ្ឌភាពស្រស់ស្រាយបន្ថែមទៀត ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ផងដែរ៕