* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ត្រីជាន់ខ្ពស់កម្ពុជា ធ្វើជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី នៅក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ទីក្រុងហ្សឺណែវ

19-05-2026 15:43

(ទីក្រុងហ្សឺណែវ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងកម្ពុជា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ស្តីពី «ភាពជាអ្នកដឹកនាំជាតិ និងការប្តេជ្ញាចិត្តជាសកលលើប្រធានបទ របួសខួរក្បាលដោយការប៉ះទង្គិច (Traumatic Brain Injury)»

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងក្របខ័ណ្ឌនៃសន្និបាតសុខភាពពិភពលោកលើកទី៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋមន្ត្រីមកពីប្រទេសហ្គាតេម៉ាឡា អ៊ីតាលី ប៉ាគីស្ថាន និងតង់ហ្សានី។

នៅក្នុងកិច្ចពិភាក្សាលោកសាស្ត្រាចារ្យ បានលើកឡើងថា របួសខួរក្បាលដោយការប៉ះទង្គិច គឺជាបញ្ហាប្រឈមដ៏សំខាន់ផ្នែកវេជ្ជសាស្ត្រ សេដ្ឋកិច្ច និងសង្គម ហើយកំពុងមាននិន្នាការកើនឡើងនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។

លោកសាស្រ្តាចារ្យបានគូសបញ្ជាក់ពីអាទិភាពជាតិរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានេះ តាមរយៈវិធានការសំខាន់ៗដូចជា៖
១៖ ការផ្សព្វផ្សាយឱ្យប្រជាជនយល់ដឹងអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពឲ្យកាន់តែប្រសើរ
២៖ ការអនុវត្តច្បាប់សុវត្ថិភាពចរាចរណ៍
៣៖ ការពង្រឹងប្រព័ន្ធថែទាំមុនចូលមន្ទីរពេទ្យ និងប្រព័ន្ធសង្គ្រោះបន្ទាន់
៤៖ ការស្តារសមត្ថភាពពលកម្ម រួមជាមួយការថែទាំរយៈពេលវែង និង
៥៖ ការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្ស ក្នុងជំនាញវះកាត់សរសៃប្រសាទ ការវះកាត់របួស និងការសង្គ្រោះកម្រិតធ្ងន់ធ្ងរ។

ជាចុងក្រោយ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រភាពជាដៃគូសកល ដើម្បីកាត់បន្ថយបន្ទុកនៃរបួសខួរក្បាលដោយការប៉ះទង្គិច ដែលបណ្តាលឱ្យមានការស្លាប់អាចការពារបាន និងពិការភាពរយៈពេលវែង៕