* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រថយន្តពេទ្យចល័តអំណោយពីមិត្តចិន នាំក្តីសង្ឃឹមដល់កុមារកម្ពុជា នៅស្រុកបាភ្នំ

19-05-2026 16:06

(ព្រៃវែង)៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ អមដោយរថយន្តពេទ្យចល័តទំនើប ដែលមានសមត្ថភាពក្នុងការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើតដែលជាអំណោយដ៏ថ្លៃថ្លាពីមិត្តចិន ក្រុមគ្រូពេទ្យជំនាញកម្ពុជា-ចិន បានចុះមកពិនិត្យសុខភាពបេះដូងដោយឥតគិតថ្លៃជូនសិស្សានុសិស្សកម្ពុជាជាច្រើននាក់នៅឃុំស្ពឺ «ក» ស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះជាបេសកកម្មមនុស្សធម៌លើកទី៤ ដែលរថយន្តពេទ្យចល័តទំនើបនេះបានចុះទៅដល់មូលដ្ឋានផ្ទាល់ របស់ប្រជាជនក្នុងបេសកកម្មបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។

តាងនាមឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានចុះពិនិត្យសុខភាពពេញ១ថ្ងៃនេះ លោកវេជ្ជបណ្ឌិត វេជ្ជ ស៊ុយ សុវណ្ណារ៉ា បានជម្រាបថា ក្រុមគ្រូពេទ្យជំនាញបានប្រើប្រាស់ឧបករណ៍អេកូសាស្រ្តទំនើបដែលបំពាក់នៅក្នុងរថយន្តពេទ្យ ចល័ត។ បច្ចេកវិទ្យាអេកូសាស្រ្តនេះគឺជាវិធីសាស្រ្តវេជ្ជសាស្ត្រទំនើបបំផុតមួយសម្រាប់ធ្វើរោគវិនិច្ឆ័យ និងស្វែងរក ភាពមិនប្រក្រតីនៃបេះដូងពីកំណើតលើកុមារ។ ជាក់ស្តែង ក្រោយការពិនិត្យសុខភាពបេះដូងជូនកុមារទាំង១៥៩៥នាក់នៅឃុំស្ពឺ«ក» ស្រុកបាភ្នំ ក្រុមគ្រូពេទ្យរកឃើញកុមារមួយរូបមានខូចប្រឹសបេះដូង (Mitral Insufficiency grade 2/4) និងម្នាក់ទៀតមានជំងឺបេះដូងពីកំណើត (infundibular VSD=3mm)។

ក្នុងនាមលោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកបាភ្នំ លោក ជិន សាម៉ុន អភិបាលរងស្រុកបាភ្នំ បានមានប្រសាសន៍ថ្លែងនូវការដឹងគុណដល់ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ដែលបានឧបត្ថម្ភគាំទ្រទាំងស្រុងលើការពិនិត្យជំងឺបេះដូងនៅតាមសាលារៀនទាំងអស់ក្នុង ឃុំស្ពឺ «ក» នេះ។ បន្ថែមពីលើនេះ លោកអភិបាលរងបានកត់សម្គាល់ឃើញថា អាណាព្យាបាលរបស់សិស្សានុសិស្ស សរុប១៥៩៥នាក់ បានសម្តែងនូវក្តីរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបាននាំយកសេវាវេជ្ជសាស្ត្រទំនើបមកដល់មូលដ្ឋានផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅកាន់រាជធានី ឬមន្ទីរពេទ្យធំៗ។

លោក Liu Wenzhi តំណាងមូលនិធិចិនPeaceland និងលោក Zhang Shenyue តំណាងមូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ បានយល់ស្របគ្នាថា រថយន្តដែលជាអំណោយរបស់សង្គមស៊ីវិលចិន តាមរយៈសមាគម មិត្តភាពកម្ពុជា-ចិន ពិតជាបានជួយដល់ក្រុមគ្រូពេទ្យកម្ពុជានិងចិនបានផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងចំណេះដឹងវិជ្ជាជីវៈដែលជាកត្តាសំខាន់ក្នុងការចូលរួមជាចំណែកនៅក្នុងការពង្រឹងសមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរឹងមាំ។

ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមបានថ្លែងថា តាមរយៈរថយន្តពេទ្យចល័តនិងក្រុមគ្រូពេទ្យកម្ពុជា–ចិន បេសកកម្មមនុស្សធម៌ពិតជាបាននាំយកទាំងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ក្តីសង្ឃឹម និងស្នាមញញឹមមកកាន់កុមារ និងប្រជាពលរដ្ឋនៅឃុំស្ពឺ «ក» ហើយនេះគឺជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបកម្ពុជា–ចិន ដែលមិនត្រឹមតែស្ថិតនៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈរលើមូលដ្ឋាននៃការយក ចិត្តទុកដាក់ជាប់ជានិច្ចរបស់រដ្ឋបាលស្រុកបាភ្នំចំពោះជីវិត និងសុខុមាលភាពរបស់ប្រជាជនផងដែរ៕