* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* រដ្ឋសភា ចេញសេចក្តីប្រកាសពីលទ្ធផលនៃសម័យប្រជុំ លើកទី៦ នីតិកាលទី៧ ដោយអនុម័តសុពលភាពតំណាងរាស្រ្តថ្មី និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* សេដ្ឋកិច្ចអ៉ីរ៉ង់ ធ្លាក់ចុះ១០ភាគរយ អំឡុងសង្គ្រាមជាមួយអាមេរិក
* សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
* អូស្រ្តាលី នឹងស្វែងរកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិឆ្នាំ២០២៩-២០៣០
* បារាំង និងកាណាដា សន្យាពង្រឹងទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងថាមពល
* ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន សម្រាប់រយៈពេល៣ខែ
* អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ
* ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋបាលខេត្តរតនគិរី រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៩ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ»

19-05-2026 16:30

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៩ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

បន្ទាប់ពីលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារ សម្រេចបានរបស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល១ឆ្នាំរួចមក, លោក ញ៉ែម សំអឿន បានចាត់ទុកវេទិកា នៃការជួបជុំគ្នានាឱកាសនេះ បានបង្ហាញនូវជំហរឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា ដោយមិនមានការរើសអើង ស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព និងផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងកលល្បិចដ៏ពិសពុលរបស់ជនល្មើស គួបផ្សំនឹងការឆបោកតាមបច្ចេកវិទ្យា (Online Scams) ដ៏ទំនើបដែលអូសទាញ មនុស្សឲ្យធ្លាក់ក្នុងភាពរងគ្រោះយ៉ាងធ្ងន់ធ្ងរ។

លោកអភិបាលខេត្ត បានកោតសរសើរដោយស្មោះចំពោះស្មារតីរួម សាមគ្គី សហការគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់របស់លោក លោកស្រីជាថ្នាក់ដឹកនាំគ្រប់មន្ទីរ/អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមសហការ ជាមួយលេខាធិការដ្ឋានខេត្ត (គ.ខ.ប.ជ) នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានធ្វើឲ្យសម្រេចនូវលទ្ធផលតាមការរំពឹងទុក។

លោក ញ៉ែម សំអឿន បានអំពាវនាវឲ្យថ្នាក់ដឹកនាំគ្រប់មន្ទីរ/អង្គភាព កងកម្លាំងគ្រប់កងឯកភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សូមបន្តរៀបចំការផ្សព្វព្វផ្សាយតាមគ្រប់រូបភាពផ្សេងៗ នូវសារដ៏មានសារៈសំខាន់ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ក្រោមប្រធានបទ «យើង រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ជាការដាស់តឿនដល់ពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានឲ្យបានយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ការរំលោភបំពានលើស្ត្រី និងកុមារ អំពើជួញដូរមនុស្ស គ្រឿងញៀន គ្រឿងស្រវឹងគ្រប់ប្រភេទ ដែលប្រឈមដល់ការដាក់ទោសទណ្ឌតាមច្បាប់ជាធរមាន។

លោកបានបន្ដថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមសហការរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេត និងបង្ក្រាបឲ្យបានទាន់ពេល ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ត្រូវចៀសវាង កុំចូលរួម កុំគាំទ្រ កុំប្រព្រឹត្ត និងកុំទទួលផលពីអំពើទុច្ចរិត។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក ត្រូវបន្តការខិតខំតាមដាន ព្រមទាំងបង្កើននូវការទទួលខុសត្រូវខ្ពស់ ដោយយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ គ្រប់គ្រងនៅតាមព្រំដែន ជាពិសេសលំហូរឆ្លងកាត់ព្រំដែនគ្រប់ទីតាំងឲ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឲ្យកើតមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយមន្ទីរអង្គភាព ដៃគូពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយផលប៉ះពាល់នៃការ ធ្វើទេសន្តរប្រវេសន៍ ជាពិសេសស្ត្រី និងកុមារ នៅពេលវិលត្រឡប់មកកាន់មាតុប្រទេសវិញ ក្នុងអំឡុងពេលមានវិបត្តិជម្លោះព្រំដែន និងមានវិធានការណ៍ ក៏ដូចជាអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួង គឺមិនរើសអើងជាតិសាសន៍ដូចប្រទេសថៃ។

មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយមន្ទីរ អង្គភាព ដៃគូពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំ ផ្សព្វផ្សាយដល់យុវជនតាមបណ្តាគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ព្រមទាំងអប់រំឲ្យកុមារ យុវជន យុវនារីទាំងអស់បានយល់ដឹង និងត្រៀមការពារខ្លួនផងដែរ។ គ្រប់មន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាលើកកម្ពស់ការបង្កើតការងារ និងមុខរបរក្នុងស្រុក ដើម្បីលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ទាំងប្រថុយប្រថាន និងមិនមានឯកសារត្រឹមត្រូវ ឬស្របច្បាប់៕