* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ស្នើរដ្ឋាភិបាលកូរ៉េជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ សំដៅសម្រួលដល់ការនាំចេញ-នាំចូល

19-05-2026 16:46

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រួ​មជាមួយឯកអគ្គរាជទូត/រដ្ឋទូត នៃបណ្តាប្រទេសអាស៊ាន​ បានអញ្ជើញចូលរួ​មកិច្ចប្រជុំជាមួយលោក Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ នៅសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (Chamber of Commerce and Industry – KCCI) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងទីក្រុងសេអ៊ូល។

ក្នុងជំនួបនោះ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ​ និងអាស៊ាន និងបានផ្លាស់ប្តូរយោបល់លើយន្តការចាំបាច់មួយចំនួន ដើម្បីជួយជំរុញដល់កំណើនពាណិជ្ជកម្មរវាងសាធារណរដ្ឋកូរ៉េ​ និងអាស៊ាន។ លោក Yeo Han-Koo បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កូរ៉េក្នុងការជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីកូរ៉េ-អាស៊ាន (Korea-ASEAN Free Trade Agreement) ឱ្យបានឆាប់ខាងមុខនេះ។

លោក ឃួន ផុនរតនៈ បានសម្តែងការស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់កូរ៉េ ក្នុងការពន្លឿនកិច្ចចចារពាណិជ្ជកម្មសេរីសាធារណរដ្ឋកូរ៉េ-អាស៊ាន។ លោកទូតបានជម្រាបលោករដ្ឋមន្ត្រីថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ​ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០២២ ហើយវាជាយន្តការដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ លោកក៏បានស្នើឲ្យជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ​ ដើម្បីសម្រួលដល់ការនាំចេញ-នាំចូលទំនិញនៃប្រទេសទាំងពីរ៕