* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៤០៧ (កន្ទុយនាគ)

19-05-2026 17:14

(រតនគិរី)៖ លោក សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៤០៧ (ប៉ុស្តិ៍កន្ទុយនាគ) នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ២០៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

អមដំណើរជាមួយលោក សំរឹទ្ធ ឌី រួមមាន លោក យិន ចំណាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ចាន់ ស៊ីថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ពន្លឺ មង្គល, លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា អគារធ្វើការថ្មីរបស់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៤០៧ (កន្ទុយនាគ)នេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ និងបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលមានទំហំ ៧.៥ម៉ែត្រ គុណនឹង ២១ម៉ែត្រ មាន៤បន្ទប់, សាលប្រជុំ១ និងអគារផ្ទះបាយទំហំ១០ម៉ែត្រ គុណនឹង១២ម៉ែត្រ មានបន្ទប់១ បន្ទប់ទឹក២ បន្ទប់ផ្ទះបាយ១ ដែលជាការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ក្នុងការកសាង ក្រោមការបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ទើបអាគារប៉ុស្តិ៍ថ្មីនេះត្រូវបានសាងសង់ រួចរាល់ ជួយសម្រួលដល់កងកម្លាំងនគរបាលការពារព្រំដែនក្នុងការប្រចាំការឈរជើងស្នាក់នៅបានល្អប្រសើរជាងមុន៕