* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងកសិកម្ម រៀបចំកិច្ច​ប្រជុំពិនិត្យគម្រោង «ជលផលសមុទ្រ និងតំបន់​ឆ្នេរប្រកបដោយ​ចីរភាព (SCMF)»

19-05-2026 19:12

(ភ្នំពេញ)៖ លោក ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈ​កម្មការតម្រង់ទិសគម្រោង SCMF នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុង​កិច្ចប្រជុំចាប់ផ្តើមបេសកកម្ម ពិនិត្យគម្រោង «ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» ក្រោម​ក្របខណ្ឌ​ហិរញ្ញ​ប្ប​ទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និង​ទីភ្នាក់​ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ(AFD)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ​ពីចម្ងាយ ដែលរួមមាន៖ ក្រុមការងារ ADB មកពីស្នាក់ការកណ្តាល​នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងប្រចាំកម្ពុជា ដៃគូអនុវត្ត​គម្រោង​មកពីអគ្គនាយកដ្ឋានជលផល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន សហគ្រិនខ្មែរ(KE) និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ នៃខេត្តតំបន់ឆ្នេរទាំង៤។

គោលបំណងនៃបេសកកម្ម គឺដើម្បីពិនិត្យ​វឌ្ឍនភាពនៃការអនុវត្តគម្រោង ផែនការសកម្មភាព​សម្រាប់​អនុវត្តបន្ត បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីជំរុញការអនុវត្ត​ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក។

ជាកិច្ចចាប់ផ្តើម លោក ពុំ សុថា អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​ជលផល និងជានាយកគម្រោង បានជម្រាបជូនអំពីគម្រោង SCMF កំពុងធ្វើការវិនិយោគ ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ និង​និរន្តរភាពនៃធនធានជលផលតំបន់ឆ្នេរ និងសមុទ្រកម្ពុជា ស្តារឡើង​វិញនូវប្រព័ន្ធអេកូឡូស៊ីជលផល និងផលនេសាទសមុទ្រ ដាក់ពង្រាយ​សំណង់ជម្រកត្រីសិប្បនិម្មិត។ ជំរុញការធ្វើវារីវប្បកម្មក្នុងសមុទ្រ​តាម​បែប​ធម្មជាតិ និងអភិវឌ្ឍផែនេសាទប្រកដោយស្តង់ដារ សម្រាប់ឡើង​ផលនេសាទ និងលើកកម្ពស់សុវត្ថិភាពអាហារសមុទ្រ។

គម្រោងក៏​ពង្រឹង​​សហគមន៍នេសាទតំបន់ឆ្នេរ អភិវឌ្ឍវិស័យឯកជន ឱ្យមាន​សមត្ថភាព​ក្នុងការធ្វើពិពិធកម្មនិងពង្រីកអាជីវកម្មប្រកបដោយ​ជោគជ័យ។

នាឱកាសនោះ លោក ហាស់ សារ៉េត បានគូស​បញ្ជាក់​អំពីសារសំខាន់របស់គម្រោង ក្នុងការគាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ SCMF ជាគម្រោងដ៏ធំមួយ ដែលទាមទារ​ឱ្យមានការជួយ​គាំទ្រ ការជំរុញ និងការដោះស្រាយបញ្ហាប្រឈមជាបន្តបន្ទាប់ តាម​រយៈ​ការសម្របសម្រួល និងចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ។

ជាចុងបញ្ចប់ លោកបានផ្តល់អនុសាសន៍ជំរុញការអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព និងលើកទឹកចិត្តដល់ក្រុមការងារក្នុងបេសកកម្ម ជជែកពិភាក្សាគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ហានានា​ដើម្បី​ឈានទៅសម្រេចឱ្យបាននូវផែនការគម្រោង៕