* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ដំណឹងមរណភាព! លោកស្រី អ៉ឹង ស៊ីវប៊ុន ភរិយាលោក សេង លឹមនៅ ទីប្រឹក្សារាជរដ្ឋាភិបាល បានទទួលមរណភាពក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ

19-05-2026 20:59

(ភ្នំពេញ)៖ លោក សេង លឹមនៅ ទីប្រឹក្សារាជរដ្ឋាភិបាល រួមទាំងកូនចៅ កំពុងមានទុក្ខជាទម្ងន់ដោយលោកស្រី អ៉ឹង ស៊ីវប៊ុន ត្រូវជាភរិយា ម្តាយបង្កើត ម្តាយក្មេក ជីដូន បានទទួលមរណភាព នៅថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៦:៤៨នាទីព្រឹក ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។

កម្មវិធីបុណ្យ៧ថ្ងៃ និង ១០០ថ្ងៃ នឹងរៀបចំនៅថ្ងៃអាទិត្យ ទី ២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២:០០រសៀល ជួបជុំញាតិមិត្តជិតឆ្ងាយ ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់ រៀបចំធ្វើ កិច្ចនមស្សការ ព្រះរតនត្រ័យ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសំដែងធម៌ទេសនា។ លុះដល់វេលាម៉ោង ៤:០០ នាទីរសៀល ទទួលបដិសណ្ឋាកិច្ចភ្ញៀវកិត្តិយសពិសាភោជនាហា ។

លុះព្រឹកឡើងថ្ងៃ ច័ន្ទ ទី ២៥ ខែ ឧសភា វេលាម៉ោង ៧:០០ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ ដល់វេលាម៉ោង ៩:០០ នាទីព្រឹក រៀបចំធ្វើពិធីរាប់បាត្រ និមន្ត ព្រះសង្ឃបង្សុកូល ដារឆ្លង និងវេរភត្តាហារប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃជាកិច្ចបង្ហើយ នៃកម្មវិធីបុណ្យ។

សេចក្តីជូនដំណឹងខាងលើនេះ ចាក់ទុកជាការអញ្ជើញ ឯកឧត្តម លោកជំទាវ ញ្ញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមបុណ្យសព និងរំលែកទុក្ខជាមួយគ្រួសារសពតាមការគួរ សពត្រូវបានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានលេខ១៨ ផ្លូវ០៥ ក្នុងបុរីអង្គភ្នំពេញ៕