* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់លើការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល

19-05-2026 21:30

(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានចូលរួមជាអធិបតីបើក និងដឹកនាំសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់លើការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល»។ សិក្ខាសាលានេះដោយមានវត្តមានចូលរួមពីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បណ្ឌិតសភាចារ្យ ព្រឹទ្ធាចារ្យជំនាញផ្នែកច្បាប់ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីមកពីបណ្តាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសាស្រ្តាចារ្យផ្នែកច្បាប់ ជាច្រើនរូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសំខាន់ៗលើការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល ដែលជាឧបករណ៍គតិយុត្តមួយដ៏សំខាន់ឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងនីតិរដ្ឋបាល និងនីតិរដ្ឋ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល គឺដើម្បីធានាសណ្តាប់ធ្នាប់គតិយុត្ត និងសណ្ដាប់ធ្នាប់ស្ថាប័ន នៃរដ្ឋបាលសាធារណៈ ព្រមទាំងលើកកម្ពស់ការគោរពច្បាប់ដោយអាជ្ញាធរសាធារណៈ (ការការពារនីត្យានុកូលភាព) ក្នុងគោលដៅបង្កើនជំនឿទុកចិត្តលើប្រព័ន្ធរដ្ឋបាលសាធារណៈពីសំណាក់សាធារណជន និងវិនិយោគិន និងអាចចាត់ទុកជាការបោះជំហានមួយថ្មីទៀត នៃកិច្ចការកែទម្រង់ច្បាប់ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការកែទម្រង់ច្បាប់កម្ពុជា ដែលត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៥ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ការកសាងនូវប្រព័ន្ធច្បាប់កម្ពុជាមួយដែលមានបូរណភាព។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងថា បូរណភាពច្បាប់ឬប្រព័ន្ធច្បាប់កម្ពុជា មានន័យថា ជាច្បាប់មួយដែលមានលក្ខណៈពេញលេញ ឯកភាព សង្គតិភាព សមានគតិភាព សន្តិសុខគតិយុត្ត និងជឿទុកចិត្តបាន ដើម្បីជាមូលដ្ឋានមួយសម្រាប់គ្រប់គ្រងប្រទេស ដែលហៅថា «នីតិរដ្ឋ»។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ច្បាប់យើងមានហើយ តែយើងពុំទាន់មានក្រមរដ្ឋបាល។ ការមិនទាន់មានក្រមរដ្ឋបាលមិនមែនមានន័យថា យើងពុំមានប្រព័ន្ធរដ្ឋបាលសាធារណៈនោះទេ គ្រាន់តែវិធានរដ្ឋបាលស្ថិតនៅរប៉ាត់រប៉ាយ ក្នុងច្បាប់នានាតែប៉ុណ្ណោះ។ ដូចនេះ សិក្ខាសាលារបស់យើងនាថ្ងៃនេះ គឺចង់ដោះស្រាយបញ្ហានេះដោយចាប់ផ្ដើមពីការរៀបចំក្របខ័ណ្ឌច្បាប់និងវិធានក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ សំដៅបង្កើនសមត្ថភាពដោះស្រាយបញ្ហា ធានាសណ្តាប់ធ្នាប់រដ្ឋបាលសាធារណៈ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់រដ្ឋបាលសាធារណៈ ព្រមទាំងបង្កើនគុណភាពនៃការផ្ដល់សេវាសាធារណៈ។ ក៏ប៉ុន្តែដើម្បីធានាសណ្តាប់ធ្នាប់រដ្ឋបាលសាធារណៈ ត្រូវមានវិធាន ប្រព័ន្ធ ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា កិច្ចការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល មិនមែនជាកិច្ចការស្រួលនោះទេ ប៉ុន្តែយើងត្រូវមានឆន្ទៈ និងសេចក្ដីក្លាហាន ព្រមទាំងត្រូវជំនះធ្វើកិច្ចការនេះ ដើម្បីផលប្រយោជន៍ជាតិ និងរួមចំណែកក្នុងកិច្ចការការពារជាតិនិងសន្តិសុខជាតិ ការកសាងជាតិ ការអភិវឌ្ឍជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជន ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនេះ ដើម្បីធ្វើកិច្ចការងារនេះ ត្រូវមានការយល់ដឹង អំពីវត្ថុបំណងចម្បងបំផុត (Primary Objective) នៃការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលនេះ ហើយត្រូវចូលរួមអនុវត្តទាំងអស់គ្នា នៅក្នុងដំណើរមួយដ៏វែងឆ្ងាយ។ ដូចនេះ ការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល គឺជាកិច្ចការមួយដ៏សំខាន់ និងមានលក្ខណៈស្មុគស្មាញទាំងលើទិដ្ឋភាពបច្ចេកទេស ទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ ទិដ្ឋភាពស្ថាប័នអនុវត្ត និងទិដ្ឋភាពរៀបចំយន្តការ ជាដើម។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងាររៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីឧត្តមានុវត្តន៍ជាអន្តរជាតិដោយអាចរៀបចំជាទស្សនកិច្ចសិក្សាឬការពិគ្រោះយោបល់ជាមួយអ្នកជំនាញការជាន់ខ្ពស់អន្តរជាតិជំនាញរដ្ឋបាលសាធារណៈ៕