* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូន (រត់កង់បី) ទទួលបានដំណោះស្រាយសះជាលឿនពីក្រសួងការងារ

19-05-2026 21:38

(ភ្នំពេញ)៖ នៅទីបំផុតក្រោមការសម្របសម្រួលលឿនរហ័ស និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូនលើថ្នាលបច្ចេកវិទ្យា (អ្នករត់កង់បី) ដែលតំណាងឱ្យអ្នករត់កង់បីនៅទូទាំងប្រទេស ទទួលបានដំណោះស្រាយសះជាហើយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ក្រោយកិច្ចប្រជុំថា បងប្អូនអ្នករត់កង់បី និងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន ឯកភាពលើ ៣ចំណុចសំខាន់ៗដែលរួមមាន ការផ្តល់ថវិកាបន្ថែមជូនបងប្អូនអ្នកបើកបរកង់បី ចំនួន ៥០០រៀលក្នុងមួយជើងដំណើរទៅលើតម្លៃអនុវត្តបច្ចុប្បន្នបណ្តោះអាសន្នរយៈពេល ៣ខែចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងការកាត់កម្រៃជើងសារមិនឱ្យលើសចំនួន១៥%។ ដោយឡែក ការបិទអេបណាមួយពីក្រុមហ៊ុនទៅកាន់អ្នកបើកបរត្រូវមាននីតិវិធីច្បាស់លាស់និងជូនដំណឹងជាមុនជាចាំបាច់។

លោក ស៊ុន មេសា បានបញ្ជាក់ថា «នៅថ្ងៃនេះ យើងបានសម្រេចការព្រមព្រៀងសះជាក្រោយកិច្ចប្រជុំជាបន្តបន្ទាប់ដែលធ្វើឱ្យភាគីទាំងពីរ (ក្រុមហ៊ុន និងអ្នករត់កង់បី) សប្បាយចិត្តទទួលយកក្នុងស្មារតីយោគយល់គ្នា។ បញ្ហារបស់បងប្អូនអ្នករត់កង់បីត្រូវបានដោះស្រាយសះជាក្នុងរយៈពេលមួយលឿនរហ័សគួរសមដែលមន្ត្រីជំនាញរបស់យើងធ្វើការភ្លាមៗតាំងពីទទួលបានសំណើដោះស្រាយ។ នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់លោករដ្ឋមន្ត្រីដែលជាសេនាធិការជូនរាជរដ្ឋាភិបាលលើបញ្ហារបស់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ»

ក្នុងកិច្ចប្រជុំដែលធ្វើឡើងក្រោមអធិបតីភាពរបស់លោក ទុយ ស៊ីផាន់ និងឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនអ្នករត់កង់បី និងក្រុមហ៊ុនទាំងអស់ បានឯកភាព និងព្រមព្រៀងសហការចូលរួមដោះស្រាយនៅគ្រប់យន្តការរបស់ក្រសួងដោយសន្តិវិធីចំពោះបញ្ហាប្រឈមដែលនៅសេសសល់នានា និងកង្វល់ផ្សេងៗបន្ថែមទៀតនៅពេលខាងមុខ។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនូវរាល់ការឯកភាពពីគ្រប់ភាគីដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព៕