មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក ជាដាច់ខាត! ស្លាប់១នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៩ ខែឧសភាម្សិលមិញ

20-05-2026 06:43

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់១នាក់ និងរបួស១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕