* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រពន្ធបច្ចេកវិទ្យា Online Scam

20-05-2026 07:38

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រពន្ធបច្ចេកវិទ្យា Online Scam ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

ក្នុងនោះមានការអញ្ជើញពីសំណាក់ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ស្ថាប័នតុលាការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំណុះឲ្យរដ្ឋបាលខេត្ត កងកម្លាំងទាំង៣ ព្រមទាំងវិស័យឯកជន ដោយធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ គូសបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺមិនត្រឹមតែបានផ្តល់ចំណេះដឹងបន្ថែមប៉ុណ្ណោះទេ តែមានសារៈប្រយោជន៍សម្រាប់កិច្ចការងារក្នុងការអនុវត្តបន្តបន្ទាប់ទៀតដើម្បីឈានឆ្ពោះទៅការលុបបំបាត់ជនឱកាសនិយមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។

លោក ប៉ែន កុសល្យ លើកឡើងថា ក្នុងកិច្ចការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) ខេត្តត្បូងឃ្មុំយើង បានបើកយុទ្ធនាការបោសសម្អាតយ៉ាងស្រាក់ស្រាំ ក្នុងនោះបានធ្វើការបិទនៅទីតាំងមួយចំនួនដែលបានរកឃើញនៅការបង្កប់ការបោកតាមប្រពន្ធបច្ចេកវិទ្យានេះផងដែរ ដោយទទួលបានសេចក្តីណែនាំពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ។

លោក អភិបាលខេត្ត បន្ថែមថា យើងក៏បានធ្វើការចុះពិនិត្យនៅតាមផ្ទះសំណាក់ សណ្ឋាគារ ដែលមានការសង្ស័យថា អាចមានការលាក់បង្កប់នៅឧក្រិដ្ឋជន ឆបោកតាមអនឡាញ ហើយក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យមួយ មិនមានលិខិតឆ្លងដែនស្របច្បាប់ ដែលសមត្ថកិច្ចដាក់ការសង្ស័យថាបានលួចឆ្លងដែនខុសច្បាប់ និងបន្តអនុវត្តន៍ទៅរងាមនីតិវិធីច្បាប់។

ជាមួយគ្នានោះដែរ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងចម្រុះទាំងអស់ ចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំទាំងមូល ដែលបានសហការគ្នាបានយ៉ាងល្អ ក្នុងការអនុវត្តន៍ចុះបង្ក្រាប និងធ្វើរដ្ឋបាលចំហ ពាក់ព័ន្ធលើកិច្ចការងារនេះ។

លោករដ្ឋលេខាធិការ ក៏បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវធ្វើការត្រួតពិនិត្យ តាមដានឱ្យបានហ្មត់ចត់ ដោយធ្វើយ៉ាងណាកុំឱ្យឧក្រិដ្ឋជនឆបោកតាមអនឡាញ អាចមានឱកាសក្នុងការប្រើប្រាស់ទីតាំង ឬតំបន់ណាមួយក្នុងខេត្តដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាអនឡាញស្គេមនេះ ព្រោះក្រុមឧក្រិដ្ឋជនទាំងនោះគឺបង្ករគ្រោះថ្នាក់ខ្លាំងណាស់មិនថាក្នុងមូលដ្ឋាន ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យបាត់បង់មុខមាត់កម្ពុជាលើឆាកអន្តរជាតិផងដែរ។

លោករដ្ឋលេខាធិការបានបន្តថា បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ជាពិសេសបញ្ញាសិប្បនិម្មិត (AI) បាននឹងកំពុងវាយលុកខ្លាំងទូទាំងសកលលោក ហើយ (AI) នេះគឺជាអាវុធមុខពីរ ដែលអាចជួយជាប្រយោជន៍សម្រាប់មនុស្សជាតិផង និងជាមហន្តររាយរបស់មនុស្សជាតិផងដែរ។

ដូចដែលអ្វីដែលយើងបានឃើញនាពេលបច្ចុប្បន្ននេះ បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ គឺឧក្រិដ្ឋជន ភាគច្រើនប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីបម្លែងរូបភាពឬវីដេអូផ្សេងៗ បង្ករជាភាពចលាចលក្នុងសង្គម បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ។

ក្នុងនោះបានប្រើប្រាស់(AI)ជាការល្បួងលួងលោម ជាតួអង្គបញ្ចុះបញ្ចូលក្នុងន័យបោកប្រាស់តាមរបៀបស្នេហា បោកប្រាស់តាមរបៀបគំរៀមកំហែង បោកប្រាស់តាមរបៀបផ្តល់ឱកាសការងារទទួលបានប្រាក់ខែខ្ពស់ បោកប្រាស់ទំនុកចិត្តផ្សេងៗ ដូចនេះដើម្បីទប់ស្កាត់បញ្ហានេះរាជរដ្ឋាភិបាលបានដាក់ចេញវិធានការក្តៅគកុកដើម្បីធ្វើយ៉ាងណាបោសសម្អាតឱ្យអស់នៅក្រុមឧក្រិដ្ឋជនឆបោកទាំងនោះ។

បើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានបង្ហាញថា តាមបទបញ្ជាការរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងសហការជាមួយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងរឹតបន្តឹងការអនុវត្តអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។

ជាលទ្ធផលបានធ្វើប្រតិបត្តិការបង្ក្រាបចំនួន២លើក ឃាត់ខ្លួនមនុស្សសរុប ៦៥៩ នាក់ (ស្រី ១៨៩ នាក់) ក្នុងនោះមានជនជាតិ ចិន វៀតណាម មីយ៉ានម៉ា និងជនជាតិខ្មែរមួយចំនួន។ បច្ចុប្បន្នកម្លាំងចម្រុះនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានបំពាក់ការម៉េរ៉ាសុវត្តិភាពក្នុងទីតាំងទាំង៩កន្លែង និងស្ថិតនៅក្នុង(បន្ទប់ស្ថានការណ៍) ដើម្បីរង់ចាំការតភ្ជាប់ប្រព័ន្ធ Server តាមដានភូមិសាស្ត្រទាំងនោះ ២៤ម៉ោងលើ ២៤ម៉ោង៕