* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងបរិស្ថាន ស្នើឱ្យពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ចូលរួមការពារសត្វព្រៃ, ការសម្លាប់ ឬការបរបាញ់សត្វព្រៃ ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់

20-05-2026 08:58

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បន្តសហការចូលរួម ការពារសត្វព្រៃ។ ការសម្លាប់ ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់។

ក្រសួងបរិស្ថាន សូមសំដែងការសោកស្តាយចំពោះការស្លាប់ ដោយសារតែមានជម្លោះជាមួួយសត្វឆ្កែរបស់អ្នកស្រុកនៃសហគមន៍មូលដ្ឋានរស់នៅក្បែរព្រៃក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់កន្លងមកនេះ។

ក្រុមការងារបានចូលរួម ធ្វើពិធីបុណ្យឧទ្ទិសកុសល ចំពោះការបាត់បង់ប្រភេទសត្វកម្រ និងជំរុញឱ្យមានការយកចិត្តទុកដាក់ថែរក្សាអភិរក្សឱ្យបានខ្លាំងបន្ថែមទៀត។

ការអភិរក្សសត្វប្រើស នៅកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ជួយការពារព្រៃឈើ អភិរក្សជីវៈចម្រុះ និងជំរុញសក្ដានុពលទេសចរណ៍ធម្មជាតិ ដែលផ្តល់ផលប្រយោជន៍ទាំងបង្កើតចំណូលជូនសហគមន៍មូលដ្ឋាន និងលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ។

សូមបញ្ជាក់ថា សត្វ «ប្រើស» ចូលចិត្តរស់នៅជាក្រុម ឬហ្វូង លាយឡំជាមួយសត្វចតុប្បាទព្រៃផ្សេងៗ តាមតំបន់ព្រៃនានានៅកម្ពុជា។ មិនមានទិន្នន័យផ្លូវការណាមួយបញ្ជាក់ពីចំនួនសរុបពិតប្រាកដរបស់សត្វប្រើសនៅកម្ពុជានោះទេ ដោយសារតែពួកវាជាសត្វព្រៃរស់នៅពាសពេញផ្ទៃប្រទេស។ បច្ចុប្បន្នសត្វប្រើស មានចំនួនតិចណាស់ និងស្ថិតក្នុងស្ថានភាពងាយរងគ្រោះ នៅក្នុង បញ្ជីក្រហមរបស់អង្គការ IUCN (https://en.wikipedia.org/wiki/Sambar_deer)។

សត្វព្រៃជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

នៅក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការអនុវត្តច្បាប់ ដោយមានកាិច្ចសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគំន៍មូលដ្ឋានប៉ុណ្ណោះទេ ក្រសួងបរិស្ថានបានផ្តោតសំខាន់បង្កើនគម្របបៃតង ធ្វើការដាំស្តារព្រៃ តាមរយៈយុទ្ធនាការពន្លកបៃតង ដែលជារៀងរាល់ឆ្នាំជំរុញការដាំស្តារព្រៃយ៉ាងតិច១លានដើម។

លើសពីនេះ ក្រសួងបរិស្ថានបានកំពុងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តធ្វើការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ជួយពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍ និងបង្កើនជីវភាពរបស់ពួកគាត់ ក្នុងនោះដើម្បីប្រែក្លាយសហគមន៍អព្យាក្រឹត្យកាបូន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានការរស់នៅប្រកបដោយចីរភាព៕