* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជា - UN រួមគ្នាសម្រេចបាននូវលទ្ធផលក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផ្តល់ឱកាសការងារដល់ជនមានពិការភាព និងអតីតពលករមកពីថៃ ក្នុងខេត្តបាត់ដំបង

20-05-2026 10:24

(បាត់ដំបង)៖ បន្ទាប់ពីធ្វើទស្សនកិច្ចកម្មវិធីទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធាននៃគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) បានដឹកនាំគណៈប្រតិភូបន្តធ្វើដំ​ណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងសិប្បកម្ម តាកាឌា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីឈ្វេង​យល់ពីការភ្ជាប់រវាងកិច្ចគាំពារសង្គម តាមរយៈមូលនិធិជាតិជំនួយសង្គម កម្មវិធីពិការភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និងកម្មវិធី TVET ១,៥ លាននាក់។

លោករដ្ឋមន្រ្តី ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈនៃការអនុវត្តកម្មវិធី ជាពិសេសជួយឱ្យពួកគាត់ទទួលបានការងារសមរម្យ និងប្រាក់ចំណូលច្រើនជាងមុន បន្ថែមទៅលើការទទួលបានចំណេះដឹង និងវិញ្ញាបនបត្របច្ចេក​ទេសបញ្ជាក់សមត្ថភាព។ លទ្ធផលទាំងនេះគឺជាផលជះវិជ្ជមានមួយពីកម្មវិធី TVET ១,៥ លាននាក់របស់រាជរដ្ឋាភិបាលបានផ្ដល់ជូនប្រជាពលរដ្ឋ និងយុវជនដែលត្រូវការរៀនជំនាញវិជ្ជាជីវៈ។​ ខណៈដែលកម្ពុជាកំពុងបន្តដំណើរឆ្ពោះទៅរកការអ​ភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងរឹងមាំ ការវិនិយោគលើធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយលោកបានគូសបញ្ជាក់ថាសម័យនេះ ការងារនិងជំនាញរត់រកមនុស្ស។

ទន្ទឹមនេះ លោកក៏បានយកចិត្តទុកដាក់ជម្រុញឱ្យពលរដ្ឋនៅក្នុងតំបន់ដាច់ស្រ​យាលបានទទួលព័ត៌មាន ហើយចុះឈ្មោះចូលរៀនបានច្រើនជាងមុន ដោយក្រសួងនឹងពិចារណាបង្កើនកិច្ចសហការជាមួយភូមិ ឃុំ/សង្កាត់។ បន្ថែមពីនេះ ដើម្បីសម្រួលដល់កង្វះមធ្យោបាយធ្វើដំណើរទៅសាលារៀន ក្រសួងក៏នឹងរៀបចំបញ្ជូនរថយន្តចល័ត និងគ្រូបង្រៀនទៅធ្វើការបណ្តុះបណ្តាលដល់សហគមន៍មូលដ្ឋាន ជាពិសេសលើជំនាញងាយៗដូចជា កែច្នៃផ្លែឈើ អ៊ុតសក់ ឬជួសជុលគ្រឿងម៉ា​ស៊ីនជាដើម។ ឯកឧត្តមអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់មានជំនាញ ការងារ និងប្រាក់ចំណូលមិនទៀងទាត់ឱ្យចូលរួមក្នុងកម្មវិធីនេះ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ហើយទទួលបានការងារនៅតាមរោងចក្រ សហគ្រាសជាមួយនឹប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ពី ប.ស.ស ថែមទៀត។

ចំណែកឯលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសម្តែងនូវក្តីរីករាយដែលចំនួនប្រជាពលរដ្ឋ យុវជន និងអតីតពលករទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ក៏ដូចជាការលើកកម្ពស់ជីវភាពតាមរយៈកម្មវិធី TVET ដែលជាមោទនភាពសម្រាប់ខ្លួនឯង និងគ្រួសារ។ លោកស្រីមានប្រសាសន៍ថា ការធ្វើបទបង្ហាញ និងសំណូមពរ គឺការជំរុញឱ្យមានបរិយាបន្នកាន់តែប្រសើរសម្រាប់ជនមានពិការភាព ការកែសម្រួលកម្មវិធីបណ្តុះបណ្តាល ក៏ដូចជាសម្ភារចាំបាច់នានា ដើម្បីឱ្យជនមានពិការភាពអាចទទួលបានឱកាសបណ្តុះបណ្តាល ហើយបន្ទាប់មកអាចទទួលបានការងារធ្វើផងដែរ។ ទាំងនេះគឺជាចំណុចដែលនឹងយកទៅពិភាក្សាក្នុងគណៈប្រឹក្សាភិបាលនៃកម្មវិធី ហើយព្យាយាមស្វែងរកដំណោះស្រាយតាមភាពជាក់ស្តែង។

ក្រុមសិក្ខាកាមដែលជាជនមានពិការភាពជាច្រើនរូបបានបង្ហាញពីបទពិសោធរបស់ខ្លួន និងការទទួលបានអត្ថប្រយោជន៍នៃការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថាន។ ជាក់ស្តែង លោក ថន រិទ្ធី ដែលធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍បានបើកតូបមួយនាពេលថ្មីៗនេះ ដើម្បីផ្តល់សេវាជួសជុលគ្រឿងអគ្គិសនី ក្រោយពីទទួលបានការបណ្តុះបណ្តាល។ បញ្ហាប្រឈមមួយចំនួននៅក្នុងការអនុវត្តកម្មវិធី ដូចជា ខ្វះអគារសិក្សា កន្លែងស្នាក់នៅ សម្ភារបង្រៀននិងរៀន និងការបោះបង់ការសិក្សាដោយ​សារតែកត្តាជីវភាព ក៏ត្រូវបានលើកយកមកពិភាក្សានាពេលនេះផងដែរ។

តំណាងពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានបញ្ជាក់ពីកិច្ចខិតខំអនុវត្តកម្មវិធីនេះយ៉ាងសកម្មទៅកាន់សហគមន៍តាមមូលដ្ឋាន តាមរយៈការចុះផ្សព្វផ្សាយដោយផ្ទាល់នៅថ្នាក់ឃុំ/សង្កាត់ និងកៀរគរយុវជន ជាពិសេសពីគ្រួសាររងហានិភ័យ ជនមានពិការភាព និងអតីតពលករពីប្រទេសថៃឱ្យចូលរួមកម្មវិធី TVET ១,៥ លាននាក់។

សូមបញ្ជាក់ថា គណៈប្រឹក្សាភិបាលដែលរួមមាន តំណាងអង្គការ UNESCO, UNICEF, UNIDO, ILO, ទីភ្នាក់ងារ SDC និងដៃគូអភិវឌ្ឍន៍ក៏បានធ្វើទស្សនកិច្ចនៅសិប្បកម្ម តាកាឌា ដើម្បីធ្វើការឈ្វេងយល់ពីការប្រឈម ឱកាសការអភិវឌ្ឍជំនាញនិងបង្កើតការងារសម្រាប់យុវជនផងដែរ៕