* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជួយសង្រ្គោះសត្វក្តាន់ប្រភេទសត្វជិតផុតពូជលើពិភពលោក ចំនួន១ក្បាល នៅខេត្តក្រចេះ

20-05-2026 11:58

(ក្រចេះ)៖ សត្វក្តាន់ឈ្មោលមួយក្បាលទម្ងន់ប្រហែល ៤០គីឡូក្រាម បានរត់ចេញពីព្រៃដីសើម និងជម្រកវាលស្មៅនៅពីក្រោយផ្ទះអ្នកភូមិម្នាក់ ក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

សត្វក្តាន់ឈ្មោលត្រូវបានឆ្កែចិញ្ចឹមអ្នកស្រុកដេញតាម ហើយបានព្យាយាមរត់គេចខ្លួនដោយរត់ឡើងលើផ្លូវជាតិ ចូលទៅក្នុងផ្ទះអ្នកភូមិក្បែរនោះ។ នៅទីបំផុតសត្វនោះបានរត់ ទៅជាប់នៅក្នុងរបងលួស របស់ផ្ទះអ្នកស្រុក។

បន្ទាប់មក អ្នកភូមិបានជូនដំណឹងដល់មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចាប់សត្វក្តាន់ និងនាំយកមកកន្លែងសុវត្ថភាពដើម្បីធ្វើការសង្រ្គោះ។

ក្រុមមន្រ្តីជំនាញបានពិនិត្យឃើញថា សត្វក្តាន់ឈ្មោលនោះមានស្នាមរបួស លើខ្លួន ដែលអាចបណ្តាលមកពីការរត់គេចក្នុងហេតុការណ៍ខាងលើ។

ក្រុមការងារបានជួយសង្គ្រោះសត្វព្រៃនោះ ហើយបានទាក់ទងក្រុមអង្គការ Cambodia Wildlife Care (CWC) ដើម្បីដឹកសត្វក្តាន់ឈ្មោលនោះទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅរាជធានីភ្នំពេញ ដើម្បីព្យាបាលឱ្យបានជាសះល្បើយរបួលឡើងវិញ។ បន្ទាប់ពីជាសះស្បើយ សត្វក្តាន់ឈ្មោលនោះ នឹងត្រូវដោះលែងត្រឡប់ទៅជម្រកធម្មជាតិរបស់វាវិញ។

សូមបញ្ជាក់ថា ក្តាន់កំពុងស្ថិតបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិសម្រាប់ការពារធម្មជាតិ IUCN ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក ហើយនៅកម្ពុជា ការសិក្សានាពេលកន្លងទៅ មានវត្តមានប្រមាណជា១០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ ខេត្តក្រចេះ និងតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត នៃភូមិសាស្រ្ត ខេត្តកោះកុង។

ដើម្បីពង្រីកវត្តមានសត្វនេះនៅលើទឹកដីកម្ពុជា ក្រសួងបរិស្ថានសហការជាមួយដៃគូអភិវឌ្ឍន៍នានា រៀបចំផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ ២០២៥-២០៣៥ ស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺភាពស្អាត ភាពបៃតង និងចីរភាព។ យុទ្ធសាស្រ្តជំរុញការការពារប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា និងពិភពលោក។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្តាន់ គឺជាប្រភេទថនិកសត្វដែលគួរឱ្យស្រលាញ់ ស្លូត រស់នៅតំបន់ដីសើម និងវាលស្មៅនៅតាមតំបន់ការពារធម្មជាតិ។ ជាក់ស្តែងនៅកម្ពុជា មានជាពិសេសក្នុងខេត្តក្រចេះ និងកោះកុង បន្ទាប់ពីមានការរកឃើញវត្តមានរស់នៅក្នុងពេលកន្លងទៅ។

ការរកឃើញសត្វក្តាន់រត់ចូលភូមិនេះ ជាស្ញាថ្មីបង្ហាញថា ប្រភេទនេះនៅមានវត្តមាននៅក្នុងព្រៃរបស់កម្ពុជា ព្រោះប្រភេទសត្វព្រៃជិតផុតពូជបំផុតនៅក្នុងពិភពលោកផងដែរ ។ ការរកឃើញឡើងវិញនៃវត្តមានសត្វក្តាន់ នៅខេត្តក្រចេះ ក៏បានក្លាយក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ» និងត្រូវរួមសហការគ្នាការពារនិងអភិរក្សធនធានធម្មជាតិ ជាពិសេសសត្វព្រៃឱ្យបានល្អថែមទៀត។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវឱ្យមានការការផ្ដល់គម្លាតសុវត្ថិភាព និងចៀសវាងការដេញបាញ់ ឬធ្វើបាបវា នៅពេលសត្វព្រៃរត់ចូលភូមិ ព្រោះវាអាចនឹងភ័យស្លន់ស្លោរហូតបង្កគ្រោះថ្នាក់ និងអាចបណ្តាលឱ្យសត្វព្រៃស្លាប់ បាត់បង់ធនធានជីវៈចម្រុះ និងសម្បត្តិវប្បធម៌របស់មនុស្សជាតិ។ ប្រសិនបើមានសត្វព្រៃ ជាពិសេសសត្វកម្រ សត្វធំ (ដូចជាដំរី ខ្លាជដើម) ឬសត្វដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីបរិស្ថាន ឬជំនាញពាក់ព័ន្ធ ដើម្បីចុះមកអន្តរាគមន៍ និងជួយសង្គ្រោះយកវាទៅព្រៃធម្មជាតិវិញដោយសុវត្ថិភាព៕