* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី)
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ក្រសួងការងារ បង្ហាញអំពី ដំណោះស្រាយលើការទាមទាររបស់បងប្អូនអ្នកដឹកជញ្ជូនតាមថ្នាលបច្ចេកវិទ្យា

20-05-2026 12:00

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានសេចក្តីប្រកាសព័ត៌មានស្ដីពី ដំណោះស្រាយលើការទាមទាររបស់បងប្អូនអ្នកដឹកជញ្ជូនតាមថ្នាលបច្ចេកវិទ្យា។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន

បន្ទាប់ពីទទួលសំណើរបស់បងប្អូនអ្នកដឹកជញ្ជូនតាមថ្នាលបច្ចេកវិទ្យា ក្រសួងបានបើកកិច្ចប្រជុំ និងបានសម្របសម្រួលដោះស្រាយដោយយកចិត្តទុកដាក់ ដោយសម្រេច បាននូវលទ្ធផលដូចខាងក្រោម៖

១៖ តំណាងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងតំណាងអ្នកដឹកជញ្ជូនតាមថ្នាលបច្ចេកវិទ្យា បានឯកភាពគ្នាលើការដំឡើងតម្លៃដឹកជញ្ជូនចំនួន ៥០០រៀល ក្នុងមួយជើងដំណើរ ទៅលើតម្លៃអនុវត្ត បច្ចុប្បន្នជាបណ្តោះអាសន្នក្នុងរយៈពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយតម្លៃបន្ថែមនេះគឺផ្តល់ជូនអ្នកបើកបរដោយមិនរាប់បញ្ចូលការកាត់កម្រៃជើងសារ ឡើយ។
២៖ ចំពោះការបិទគណនី ឬការប្រព្រឹត្តិកំហុសរបស់អ្នកដឹកជញ្ជូនតាមថ្នាលបច្ចេកវិទ្យាដែលជាដៃគូសហការ ក្រុមហ៊ុនត្រូវមាននីតិវិធីអនុវត្តជាក់លាក់ ដោយត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ និងជូនដំណឹងមុន ជាចាំបាច់។
៣៖ តំណាងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរបានឯកភាពកាត់កម្រៃជើងសារមិនឱ្យលើសពី ១៥ភាគរយ ក្នុងមួយជើងដំណើរ។

ជាថ្មីម្ដងទៀត ក្រសួងបានបញ្ជាក់ថា តំណាងក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងតំណាងអ្នកដឹកជញ្ជូនតាមថ្នាលបច្ចេកវិទ្យាបាន ឯកភាពចូលរួមបញ្ចៀសរាល់បញ្ហាប្រឈមដែលអាចកើតមានឡើងនាពេលខាងមុខ និងសហការចូលរួមដោះស្រាយ នៅគ្រប់យន្តការរបស់ក្រសួងដោយសន្តិវិធី៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ៖