* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ដ្រីទេសចរណ៍កម្ពុជា នឹងចូលរួមព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣» រយៈពេល៤ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន

20-05-2026 12:02

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការចូលរួមព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣» និងកម្មវិធីពាក់ព័ន្ធ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ​ បានឲ្យដឹងថា ការចូលរួមព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣» និងកម្មវិធីពាក់ព័ន្ធ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា និងផ្នែកឯកជនវិស័យទេសចរណ៍កម្ពុជា ចូលរួមព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣» និងកម្មវិធីពាក់ព័ន្ធ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣» រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ដ៏ផូរផង់របស់កម្ពុជាដល់ប្រជាជនចិន។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងលើវិថីដើរ Qilou ដ៏ល្បីជាប្រវត្តិសាស្ត្ររបស់ទីក្រុងហៃគូ ដែលមានទេសចរ រាប់ម៉ឺននាក់ដើរកម្សាន្តជារៀងរាល់ថ្ងៃ ដោយមានការសម្តែងសិល្បៈបុរាណ និងសហសម័យកម្ពុជា-ចិន និង ការដាក់តាំងបង្ហាញនូវផលិតផលរបស់កម្ពុជាផងដែរ។

បន្ថែមលើនេះ រដ្ឋមន្ត្រី ហួត ហាក់ ក៏នឹងអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) និងការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ ប្រជាជនចិន ដែលរៀបចំឡើងក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា និងការអនុវត្តសាក ល្បងការលើកលែងទិដ្ឋាការសម្រាប់ទេសចរចិនមកទស្សនាកម្ពុជា ដែលនឹងត្រូវចាប់ផ្តើមអនុវត្តក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដល់ប្រតិបត្តិករទេសចរណ៍ចិននៅក្នុងខេត្តហៃណាន ដើម្បីឱ្យបានជ្រួតជ្រាប និងអាច រៀបចំកញ្ចប់ទេសចរណ៍មកកម្ពុជាបានទាន់ពេលវេលា ក៏ដូចជាអាចភ្ជាប់ទំនាក់ទំនងធុរកិច្ចជាមួយផ្នែកឯកជន វិស័យទេសចរណ៍កម្ពុជា ដែលនឹងចូលរួមកម្មវិធីនេះផងដែរ។

កម្មវិធីនេះ រំពឹងថានឹងមានអ្នកចូលរួមមកពី ក្រុមហ៊ុនទេសចរណ៍ធំៗក្នុងខេត្តហៃណាន និងប្រតិបត្តិករទេសចរណ៍ចិន សរុបប្រមាណជាង ២០០រូប។ ឆ្លៀតក្នុងឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ លោករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយអភិបាលខេត្តហៃណាន អភិបាលក្រុងហៃគូ អភិបាលក្រុងសានយ៉ា សមាគមទេសចរណ៍ និងក្រុមហ៊ុន ទេសចរណ៍ធំៗ ក្នុងខេត្តហៃណាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរចិនមកកាន់ កម្ពុជាបន្ថែមទៀត៕