* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំពិភាក្សាសូចនាករសមិទ្ធកម្មគន្លឹះទី២៨ ដើម្បីបង្កើនតម្លៃបន្ថែមសុទ្ធនៃវិស័យទេសចរណ៍កម្ពុជា

20-05-2026 12:02

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសូចនាករសមិទ្ធកម្មគន្លឹះទី២៨ ស្តីពី «អត្រាតម្លៃបន្ថែមសុទ្ធនៃវិស័យទេសចរណ៍ដែលកម្ពុជាទទួលបាន» ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងផែន ការ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ធនាគារជាតិ នៃ កម្ពុជា, វិទ្យាស្ថាន ជាតិ ស្ថិតិ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ សរុបប្រមាណ ៣០រូប។

កិច្ចប្រជុំនេះ ផ្តោតលើការវាយតម្លៃបន្ថែមសុទ្ធដែលវិស័យទេសចរណ៍អាចផ្តល់ជូនដល់សេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់ការចំណាយក្នុងស្រុក ការកាត់បន្ថយអត្រាលេចធ្លាយសេដ្ឋកិច្ច ការបង្កើនការប្រើប្រាស់ផលិតផល និងសេវាកម្មក្នុងស្រុក ព្រមទាំងការជំរុញការចូលរួមរបស់សហគមន៍ និងវិស័យឯកជនក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការបង្កើនតម្លៃបន្ថែមសុទ្ធនៃវិស័យទេសចរណ៍ មិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការបង្កើតការងារ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ស្របតាមគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងវិធានការចាំបាច់នានា ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៃវិស័យទេសចរណ៍ និងធានាថាផលប្រយោជន៍ពីវិស័យនេះអាចហូរចូលដល់ប្រជាពលរដ្ឋកម្ពុជាបានកាន់តែច្រើន៕