* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមហ៊ុន NWC Investment ប្តេជ្ញាជួយផ្សព្វផ្សាយទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា ទៅកាន់ទីផ្សារចិន

20-05-2026 12:06

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Zhuyun Wu អគ្គនាយិកាក្រុមហ៊ុន NWC Investment និងសហការី ចូលជួបសម្តែងការគួរសម ដើម្បីរាយការណ៍ពីសកម្មភាពក្រុមហ៊ុន និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ លោកស្រី Zhuyun Wu បានគោរពរាយការណ៍ជូនពីសកម្មភាពការងារ និងគម្រោងសម្រេចកន្លងមករបស់ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំមុខលើការរៀបចំព្រឹត្តិការណ៍ និងការផ្សព្វផ្សាយពាណិជ្ជកម្មជូនដល់ក្រុមហ៊ុនអន្តរជាតិធំៗ ទាំងក្នុងស្រុក និងអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ លោកស្រីអគ្គនាយិកា បានគោរពស្នើសុំកិច្ចសហការគាំទ្រ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់អំពីឯកឧត្តមរដ្ឋមន្រ្តីលើគម្រោងផលិត MV ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់ទីផ្សារចិន ឱ្យកាន់តែសកម្ម និងទូលំទូលាយផងដែរ ជាពិសេសក្នុងអំឡុងយុទ្ធនាការលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង និងទស្សនាកម្ពុជានារដូវកាលបៃតង។​

ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមដ៏ល្អ និងមានសារៈសំខាន់របស់ក្រុមហ៊ុនក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានិយាយជារួម និងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យកាន់តែច្រើន និយាយដោយឡែក។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តជួយផ្សព្វផ្សាយអំពីស្ថានភាពវិជ្ជមានរបស់កម្ពុជា ជាពិសេសកត្តាសុខសុវត្ថិភាព សក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងកាលានុវត្តភាពវិនិយោគដ៏ល្អ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួនទាំងនៅកម្ពុជា និងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវដ៏ពិសេស គឺរដូវកាលបៃតង៕