* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ទិវាជាតិ នៃការចងចាំ ២០ឧសភា» មេរៀនប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេច និងការបោះជំហានទៅមុខក្រោមម្លប់នៃសន្តិភាព

20-05-2026 14:14

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ ក្នុងវត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង) ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

កម្មវិធីបុណ្យនេះ មានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក/ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៩៥១អង្គ/នាក់។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងនូវគារវៈកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ។

លោក ជាម ច័ន្ទសោភ័ណ បានធ្វើរបាយការណ៍សង្ខេបអំពីប្រវត្តិ និងសមិទ្ធផលនានាក្នុងវត្តអង្រ្គងមានជ័យសិរីឧត្តមដែលនឹងត្រូវឆ្លងស្ពោធដាក់ឲ្យប្រើប្រាស់នាឱកាសនេះ និងបានថ្លែងអំណរគុណយ៉ាងអនេកចំពោះគំរូវីរភាព ដឹកនាំប្រកបដោយទឹកចិត្តសប្បុរសរបស់លោក ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និងដំបូន្មានដ៏ពិសិដ្ឋ ដល់ថ្នាក់ដឹកនាំខេត្ត ក្នុងការបន្តអភិវឌ្ឍខេត្តកំពង់ស្ពឺ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសបង្កើតសមិទ្ធផលនានាដែលនឹងបម្រើដល់តម្រូវការប្រជាជន។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកចូលរួមជាមួយព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ មន្ត្រីរាជការ លោកតា លោកយាយ អ៊ំ ពូមីង ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងពិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ និងសមិទ្ធផលនានា នៅត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង)។

ស្របពេលដែលថ្ងៃនេះ ត្រូវជា «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានរំលឹកនូវប្រវត្តិសាស្រ្តឈឺចាប់ ដែលទីអារាមដ៏ពិសិដ្ឋមួយនេះ គឺជាសាក្សីរស់ ដែលធ្លាប់បានរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនខុសពីហេដ្ឋារចនាសម្ព័ន្ធព្រះពុទ្ធសាសនា និងវប្បធម៌ទូទាំងប្រទេសឡើយ។ លោកបានសង្កត់ធ្ងន់ថា ការចងចាំមិនភ្លេចនូវដានឈាម និងការឈឺចាប់ពីអតីតកាល ដើម្បីរួមគ្នាការពារតម្លៃ នៃសន្តិភាពដែលរកបានមកដោយលំបាកនេះ ឲ្យគង់វង្សជារៀងរហូត និងមិនអនុញ្ញាតឲ្យរបបខ្មៅងងឹតបែបនោះ ត្រឡប់មកវិញជាដាច់ខាត។

សូមជម្រាបថា កម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសប្រកបដោយក្ដីសោមនស្សរីករាយ និងសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ៕