* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោកបណ្ឌិត សឹង សំណាង អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

20-05-2026 14:31

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោកបណ្ឌិត សឹង សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង និងជាប្រធានកិត្តិយសគណៈកម្មាធិការ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់លែង បានអញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោកបណ្ឌិត សឹង សំណាង បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងស្រុកកំពង់លែង ឲ្យបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន និងនិវត្តជន ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកបណ្ឌិត ក្នុងនាមគណៈកម្មាធិការ អ.ន.ក. ស្រុកកំពង់លែង បានសម្ដែងនូវការគោរពដឹងគុណប្រកបដោយក្ដីស្មោះស្ម័គ្រ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្ដល់នូវជំនឿទុកចិត្តទទួលស្គាល់លោក លោកស្រី ជាប្រធានគណៈកម្មាធិការ អ.ន.ក ស្រុកកំពង់លែង នាពេលនេះ ដើម្បីបានចូលរួមចំណែកបំពេញបេសកកម្មរបស់ អ.ន.ក ក្នុងបុព្វហេតុលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជនឱ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោកបណ្ឌិត សឹង សំណាង មានជំនឿយ៉ាងមុតមាំ ចំពោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស នឹងមានការវិវត្តន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសនាបតីតេជោ ប្រធានសមាគម សំដៅធានាឲ្យមានភាពរឹងមាំ និងឧត្តមប្រយោជន៍ជូនចំពោះអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងរួមចំណែកក្នុងការការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយឧត្តមគតិដ៏ឈ្លាសវៃ និងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

លោកបានណែនាំប្រធានគណៈកម្មាធិការ អ.ន.ក ស្រុកកំពង់លែង ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ជាពិសេសគោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស ក្នុងនោះ រួមមាន៖

*១៖ ត្រូវគោរពច្បាប់នានារបស់រដ្ឋពង្រឹងអត្តចរិតសីលធម៌រស់នៅ ឲ្យបានស្អាតស្អំដូចការនៅពេលដែលយើងកំពុងបម្រើកងទ័ព
*២៖ ត្រូវជឿជាក់ដោយឥតងាករេលើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព
*៣៖ ត្រូវយកចិត្តទុកដាក់ក្នុងការវិនិច្ឆ័យរាល់គ្រប់ព័ត៌មានទាំង ក្នុងបណ្ដាញសង្គម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវពិចារណារកហេតុផលឲ្យបានច្បាស់លាស់ មុននឹងធ្វើការសម្រេចចិត្តណាមួយ ទៅលើព័ត៌មានទាំងនោះ ដើម្បីជៀសផុតពីកំហុសឆ្គង
*៤៖ ត្រូវចេះទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយត្រូវចូលរួមក្នុងរាល់សកម្មភាពនានាដែលរដ្ឋអំណាចបានកំណត់
*៥៖ ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានរស់នៅ ដើម្បីត្រៀមលក្ខណៈជាស្រេចសម្រាប់ចូលរួមការបោះឆ្នោតថ្នាក់ជាតិតាមការកំណត់របស់គ.ជ.ប
*៦៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់បងប្អូនជាសមាជិកដោយជំរុញ ការចុះក្ដាប់ជាប់នូវស្ថានការណ៍ និងជីវភាពរស់នៅជាក់ស្តែង ព្រមទាំងផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ឬត្រូវការការជួយអន្តរគមន៍នានា
*៧៖ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ នានាពាក់ព័ន្ធនឹងការគាំពារដល់អតីតយុទ្ធជននិងនិវត្តជន ជាពិសេសការផ្តល់របបសន្តិសុខសង្គម និងសេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

លោកបណ្ឌិត និងអាជ្ញាធរដែនដីខេត្ត ស្រុក បានអញ្ជើញចែកអំណោយមានដូចជាអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធនិងថវិកាមួយចំនួនជូនចំពោះគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៨៦នាក់ ដែលរស់នៅក្នុងឃុំទាំង៩ ក្នុងស្រុកកំពង់លែងផងដែរ៕