* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

និយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានធានារ៉ាប់រងអូស្ត្រាលី និងនូវែលសេឡង់ ចាប់ដៃគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រងកម្ពុជា

20-05-2026 14:33

(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានធានារ៉ាប់រង និងហិរញ្ញវត្ថុអូស្ត្រាលី និងនូវែលសេឡង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ ក្នុងវិស័យធានារ៉ាប់រងកម្ពុជា។

អនុស្សរណៈយោគយល់គ្នា (MoU) ត្រូវបានចុះហត្ថលេខាដោយលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក Mr. Mark Silveira អគ្គនាយកវិទ្យាស្ថានធានារ៉ាប់រង និងហិរញ្ញវត្ថុអូស្ត្រាលី និងនូវែលសេឡង់។

លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាង និយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានធានារ៉ាប់រង និងហិរញ្ញវត្ថុអូស្ត្រាលី និងនូវែលសេឡង់ តាមរយៈការផ្លាស់ប្តូរជំនាញ និងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលរួម ដែលស្របតាមស្តង់ដារវិជ្ជាជីវៈអន្តរជាតិ ក្នុងវិស័យធានារ៉ាប់រង។

លោកបានបញ្ជាក់ថា ភាពជាដៃគូនេះ ក៏នឹងជួយលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ របស់ទីផ្សារធានារ៉ាប់រងកម្ពុជា តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលាវេទិកាពិភាក្សា ទស្សនកិច្ចសិក្សា និងសកម្មភាពស្រាវជ្រាវផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងនិន្នាការ និងការអភិវឌ្ឍច្បាប់គ្រប់គ្រងថ្មីៗក្នុងវិស័យនេះ។

លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហម។

លោកបញ្ជាក់ថា នៅឆ្នាំ២០០០ ច្បាប់ស្តីពីធានារ៉ាប់រងត្រូវបានអនុម័ត ខណៈនៅឆ្នាំ២០២១ តួនាទីគ្រប់គ្រងវិស័យនេះ ត្រូវបានផ្ទេរមកនិយ័តករធានារ៉ាប់រងកម្ពុជា ក្រោមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ចាប់តាំងពីពេលនោះមក និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៥-២០៣០» និងកំពុងធ្វើបច្ចុប្បន្នភាពឡើងវិញក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនេះ និយ័តករធានារ៉ាប់រងកម្ពុជា ក៏បានបង្កើត និងកែសម្រួលក្របខណ្ឌបទប្បញ្ញត្តិជាច្រើន ដូចជា បទប្បញ្ញត្តិស្តីពីការផ្តល់អាជ្ញាបណ្ណ ការដោះស្រាយវិវាទ ការចុះបញ្ជីភ្នាក់ងារធានារ៉ាប់រង ការការពារអតិថិជន និងក្រមសីលធម៌សម្រាប់ភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រងជាដើម។

បើតាមរបាយការណ៍, បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៣៩ កំពុងប្រតិបត្តិការ រួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត១៣ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្ត១។

នៅឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងកម្ពុជា មានទំហំប្រមាណ៣៦៧លានដុល្លារអាមេរិក ដោយមានអត្រាចូលរួមក្នុងសេដ្ឋកិច្ចត្រឹម១.១១ភាគរយ និងដង់ស៊ីតេធានារ៉ាប់រង ២០.៩៥ដុល្លារ ក្នុងមនុស្សម្នាក់។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា ទិន្នន័យទាំងនេះ បង្ហាញថា វិស័យធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលខ្ពស់ សម្រាប់ការរីកចម្រើន បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់។

និយ័តករធានារ៉ាប់រងកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ក្នុងការចាប់យកសក្តានុពលនេះ តាមរយៈការពង្រឹងសមត្ថភាពគ្រប់គ្រង និងត្រួតពិនិត្យ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព នៃទីផ្សារធានារ៉ាប់រងកម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោក ប៊ូ ច័ន្ទភីរូ៕