* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោកស្រីបណ្ឌិត ជា សិរី បង្ហាញពីសារៈសំខាន់នៃតួនាទីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅវេទិកាអន្តរជាតិក្នុងប្រទេសចិន

20-05-2026 15:11

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ «បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍហិរញ្ញប្បទាន​ សម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅវេទិកាហិរញ្ញវត្ថុសកល PBCSF ដោយបង្ហាញពីសារៈសំខាន់នៃតួនាទីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

កិច្ចពិភាក្សាលើប្រធានបទ «បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍហិរញ្ញប្បទាន​ សម្រាប់សហគ្រាសធុនតូច និងមធ្យម» នៅវេទិកាហិរញ្ញវត្ថុសកល PBCSF ដែលសហការរៀបចំដោយ សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) និងសាកលវិទ្យាល័យ Tsinghua នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងឆឹងទូ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងកិច្ចពិភាក្សានេះ ក៏មានវត្តមានចូលរួមពីវាគ្មិនជំនាញៗដទៃទៀត ដែលរួមមានលោក Alfred Hanning នាយកប្រតិបត្តិ AFI លោក Bei Duoguang នាយកវិទ្យាស្ថានចិន សម្រាប់ការសិក្សាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន នៃសាកលវិទ្យាល័យ Renmin និងលោក MA Honglin ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Chengdu Jiaozi Financial Holding Group Co., Ltd។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលបានលើកឡើងពីសារៈសំខាន់ នៃតួនាទីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានចែករំលែកបទពិសោធរបស់កម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញប្បទានក្នុងការអភិវឌ្ឍ MSMEs។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍនវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការអនុវត្តវិធានការគោលនយោបាយនានា សំដៅពង្រឹងលទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ MSMEs ឱ្យបានកាន់តែទូលំទូលាយថែមទៀត។

លោកស្រីបណ្ឌិតក៏បានគូសបញ្ជាក់អំពីតួនាទីសំខាន់ របស់ប្រព័ន្ធទូទាត់បាគង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើតឱកាសថ្មីៗសម្រាប់ MSMEs ក្នុងការចូលរួមកាន់តែសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

វាគ្មិនក៏បានពិភាក្សាពីបញ្ហាប្រឈមចម្បងៗ ដែលប្រទេសកំពុងអភិវឌ្ឍជួបប្រទះ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងបានផ្លាស់ប្តូរទស្សនាទាន ដើម្បីជាដំណោះស្រាយឆ្លើយតប ព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធថែមទៀតរវាងស្ថាប័នហិរញ្ញវត្ថុ អ្នករៀបចំគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ផងដែរ៕