* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ញឹក ប៊ុនឆៃ៖ ថៃមិនអាចកាន់កាប់ទឹកដីកម្ពុជារហូតឡើយ (Video inside)

20-05-2026 15:15

(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលជាគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សសម្ព័ន្ធភាពទាំង២៩ បង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្ដិភាព ដោយសន្ដិវិធី និងបញ្ចៀសការប្រើប្រាស់កម្លាំង។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបង្ហាញអំពី «លទ្ធផល នៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» កាលពីព្រឹកមិញ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីគណបក្សសម្ព័ន្ធភាពទាំង២៩ នៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។

អតីតមេទ័ពជាយដែនរូបនេះ បានអះអាងថា ផ្អែកតាមបទពិសោធន៍របស់បណ្ដាប្រទេសជាច្រើននៅលើពិភពលោក ការដោះស្រាយបញ្ហាជម្លោះ គឺមិនអាចបញ្ចប់ទៅបានដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះឡើយ ពោលចុងបញ្ចប់ គឺសុទ្ធតែបញ្ចប់ដោយការចរចា ដោះស្រាយគ្នាដោយសន្ដិវិធី។ សម្រាប់កម្ពុជា លោកក៏ជឿជាក់លើការដោះស្រាយបែបនេះដែរ។

លោក ញឹក ប៊ុនឆៃ បានថ្លែងយ៉ាងដូូច្នេះថា «ខ្ញុំនៅតែជឿជាក់ថា ការដោះស្រាយជម្លោះនេះបើយើងមើលទៅលើបទពិសោធន៍កន្លងមកនៅលើសកលលោក ច្រើនតែបញ្ចប់ទៅដោយកម្លាំងយោធាទេ គឺបញ្ចប់ដោយការចរចា ការដោះស្រាយគ្នាដោយសន្ដិវិធីគ្រប់កន្លែង។ យើងពេលនេះគាំទ្រដល់ជំហររបស់រាជរដ្ឋាភិបាល គណបក្សក្នុងសម្ព័ន្ធភាពគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានការចង្អុលបង្ហាញពី សម្ដេចតេជោ ហ៊ុន សែន យើងគាំទ្រឲ្យមានការដោះស្រាយជាមួយភាគីថៃ ដោយសន្ដិវិធី»

បើតាមលោក ញឹក ប៊ុនឆៃ, រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី តាមសន្ដិភាព ព្រោះការដោះស្រាយគ្នាដោយកម្លាំងយោធា ពិតណាស់មិនអាចដោះស្រាយចប់បានទេ។

លោកមានជំនឿថា បើទោះបីយោធាថៃ វាយដណ្ដើមកាន់កាប់ទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែនជាច្រើនកន្លែង រហូតឈានទៅដាក់របងលួស កុងទឺន័រជាដើមនោះ គឺមិនអាចគ្រប់គ្រងទឹកដីកម្ពុជាបានរហូតនោះទេ ព្រោះនៅពេលដោះស្រាយបញ្ចប់ ការគ្រប់គ្រងនោះក៏នឹងត្រូវបញ្ចប់ដូចគ្នាដែរ។ លោកសន្និដ្ឋានបែបនេះ ដោយផ្អែកតាមបទពិសោធន៍របស់លោក ដែលធ្លាប់ធ្វើជាកងទ័ពនៅជាយដែន៕