* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* សេដ្ឋកិច្ចអ៉ីរ៉ង់ ធ្លាក់ចុះ១០ភាគរយ អំឡុងសង្គ្រាមជាមួយអាមេរិក
* សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
* អូស្រ្តាលី នឹងស្វែងរកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិឆ្នាំ២០២៩-២០៣០
* បារាំង និងកាណាដា សន្យាពង្រឹងទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងថាមពល
* ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន សម្រាប់រយៈពេល៣ខែ
* អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ
* ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !
* ព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងមួយ រំកិលទៅរកភាគខាងកើតប្រទេសជប៉ុន នាំឱ្យមានការព្រមានពីទឹកជំនន់និងបំណាក់ដី
* បណ្តាមេដឹកនាំពិភពលោក ជួបមុខគ្នាសារជាថ្មីនៅ UN ខណៈសង្រ្គាមអ៊ុយក្រែនមិនទាន់រលត់ ហើយមានសង្រ្គាមមួយទៀតនៅមជ្ឈិមបូព៌ា
* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមអបអរសាទរជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

20-05-2026 15:18

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសាលិខិតសម្តែងនូវការអបអរសាទរយ៉ាងស្មោះសរបំផុត ជូនចំពោះលោកស្រី Maria Fernanda Lay ប្រធានសភាជាតិ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ។

នៅក្នុងសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «នៅក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវ សភាជាតិ និងប្រជាជនទីម័រឡេស្តជាទីរាប់អាន»

ខណៈដែលទីម័រឡេស្តេ រំលឹកខួបនៃព្រឹត្តិការណ៍ជាតិដ៏វិសេសនេះ សម្តេចបានសូមសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ដែលទីម័រឡេស្តេសម្រេចបាន តាម រយៈការដឹកនាំប្រកបដោយចក្ខុវិស័យភ្លឺស្វាង ភាពធន់ និងសេចក្តីប្រាថ្នាដ៏យូរអង្វែងរបស់ប្រជាជន របស់ទីម័រឡេស្តេ។ ប្រទេសកម្ពុជា ផ្តល់តម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលប្រទេសយើងទាំងពីរ បានពូនជ្រំឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ឈរលើមូលដ្ឋាននៃការគោរពគ្នា ទៅវិញទៅមក សាមគ្គីភាព និងសេចក្តីប្រាថ្នារួមក្នុងតំបន់។

សម្តេចតេជោ ជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរបស់យើង នឹងបន្តរីកចម្រើនកាន់តែស៊ីជម្រៅ និងធំធេង ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើងទាំងពីរ។ សម្តេចតេជោ ក៏មានជំនឿជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើងទាំងពីរ នឹងកាន់តែស៊ីជម្រៅថែមទៀត ដែលរួមចំណែកប្រកបដោយអត្ថន័យដល់ការសន្ទនាអន្តរសភា និងកិច្ចសហការស្ថាប័នកាន់តែរឹងមាំក្នុងការគាំទ្រដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសយើងទាំងពីរ និងតំបន់ទាំងមូល៕