* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង អំពាវនាវមន្ត្រីរាជការ និងសប្បុរសជន ចូលរួមបរិច្ចាគមូលនិធិអបអរសាទរទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៦៣

20-05-2026 15:41

(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានអំពាវនាវដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សប្បុរសជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមបរិច្ចាគថវិកា និងសម្ភារ តាមសទ្ធាជ្រះថ្លា ដើម្បីគាំទ្រមូលនិធិមនុស្សធម៌ សម្រាប់អបអរសាទរខួបលើកទី១៦៣ នៃទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោក សាយ គឹមឡម បានដឹកនាំកិច្ចប្រជុំស្ដីពីការកៀរគរមូលនិធិ ថវិកា និងសម្ភារ សម្រាប់ចូលរួមអបអរសាទរទិវាដ៏មានសារៈសំខាន់ខាងលើ នៅអគាររដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានលើកឡើងថា ការចូលរួមបរិច្ចាគថវិកា និងសម្ភារពីសំណាក់មន្ត្រីរាជការ សប្បុរសជន និងវិស័យឯកជន គឺជាកម្លាំងដ៏សំខាន់ក្នុងការគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ជាពិសេសការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក ជនងាយរងគ្រោះ និងអ្នករងគ្រោះដោយគ្រោះមហន្តរាយនានា។

លោកបានបញ្ជាក់ថា ក្រោមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រោមការដឹកនាំរបស់លោក នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានបន្តជំរុញការងារមនុស្សធម៌ឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ។

លោកប្រធានអនុសាខា បានអំពាវនាវព្រះមន្ត្រីសង្ឃគ្រប់អង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគតាមលទ្ធភាព និងតាមការស្ម័គ្រចិត្ត ដើម្បីចូលរួមគាំទ្រការងារមនុស្សធម៌ ដែលមានគុណតម្លៃខ្ពស់ មិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាឡើយ។

ជាមួយគ្នានេះ លោក សាយ គឹមឡម បានក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំ ការិយាល័យ និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តបង្កើនគុណភាព និងប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរថែមទៀត។ លោកក៏បានជំរុញឱ្យយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋ។

លើសពីនេះ លោកបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ក្នុងរដូវវស្សា ដូចជា ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងត្រូវរៀបចំរបាយការណ៍ និងសំណើជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានឆាប់រហ័ស៕