* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ម៉ម សូណង់ដូ មានមោទនភាពដែលបានក្លាយជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយបញ្ជាក់ថា លោកធ្វើបក្សនយោបាយដើម្បីខ្មែររួបរួម មិនសំដៅអំណាចទេ

20-05-2026 15:48

(ភ្នំពេញ)៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបង្ហាញនូវមោទនភាព ដែលលោកបានដឹកនាំគណបក្សរបស់លោក ក្លាយជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា លោកបង្កើតបក្សនយោបាយ មិនមែនដើម្បីស្វែងរកអំណាចផ្ទាល់ខ្លួន ប៉ុន្ដែបានចូលរួមចំណែកបង្រួបបង្រួមជាតិ។

ការលើកឡើងរបស់ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅវិមាន៧មករា។

លោក ម៉ម សូណង់ដូ បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវហ្នឹងខ្ញុំមានមោទនភាព ក្លាយជាសមាជិករបស់គណបក្សនយោបាយសម្ព័ន្ធភាពហើយសប្បាយ ដោយសារតែខ្ញុំធ្វើគណបក្សហ្នឹង គឺទិសដៅដើម្បីបង្រួបបង្រួមជាតិ ​មិនមែនសំដៅអំណាចទេ»

ក្នុងន័យនេះ លោកបញ្ជាក់ថា លោកមានមោទនភាពដែលបានក្លាយជាសមាជិក នៃសម្ព័ន្ធភាពគណបក្សនយោបាយ ដោយចាត់ទុកថា ការធ្វើនយោបាយរបស់លោក គឺដើម្បីបង្រួបបង្រួមជាតិ និងជំរុញឱ្យខ្មែរទាំងអស់មានសាមគ្គីភាព មិនមែនផ្តោតតែលើអំណាចនយោបាយនោះឡើយ។

លោកបន្ថែមថា អ្នកនយោបាយ និងប្រធានគណបក្សនយោបាយទាំងអស់ សុទ្ធសឹងមានឆន្ទៈស្នេហាជាតិ និងគោលការណ៍រៀងៗខ្លួន ប៉ុន្តែគោលដៅរួមគឺដើម្បីប្រទេសជាតិ។ ទោះមានវិធីសាស្ត្រខុសគ្នាក៏ដោយ ក៏គួរតែស្វែងរកការយោគយល់ និងសហការគ្នា។

លោក ម៉ម សូណង់ដូ ក៏បានលើកឡើងពីការបង្កើតឱកាសសន្ទនា និងសហការរវាងគណបក្សនយោបាយ តាមរយៈយន្តការពិគ្រោះ និងផ្ដល់យោបល់ ដែលធ្វើឱ្យបរិយាកាសនយោបាយមានភាពល្អប្រសើរឡើង។ ជាមួយគ្នានេះ លោកបានសម្តែងការពេញចិត្តចំពោះប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលើកឡើងថា ទោះមានកម្លាំងតិចតួចក៏ដោយ ក៏នៅតែបន្តខិតខំដើម្បីសន្តិភាព និងប្រជាពលរដ្ឋ។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបញ្ជាក់ថា ការចូលរួមរបស់គណបក្សនយោបាយច្រើន គឺជាកម្លាំងសំខាន់សម្រាប់ការរួមគ្នាកសាងសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ បើមានការយោគយល់ និងការសហការគ្នាល្អ៕