* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ម៉ម សូណង់ដូ៖ ស្ថានភាពកម្ពុជាពេលនេះ មានការប្រែប្រួលច្រើនបើធៀបនឹងកំណាព្យ «តើខ្ញុំរស់ដល់ពេលណា?» ដែលលោកបានសូត្រកាលពីជាង៣ទសវត្សមុន

20-05-2026 15:48

(ភ្នំពេញ)៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានលើកឡើងថា ស្ថានភាពកម្ពុជាពេលនេះ មានការប្រែប្រួលច្រើនបើធៀបនឹងកំណាព្យ «តើខ្ញុំរស់ដល់ពេលណា?» ដែលលោកបានសូត្រកាលពីជាង៣ទសវត្សមុន។ តាមការវាយតម្លៃរបស់លោក ការប្រែប្រួលនោះ អាចស្ថិតនៅក្នុងរង្វង់៦០ភាគរយ។

លោក ម៉ម សូណង់ដូ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

លោក ម៉ម សូណង់ដូ បានបញ្ជាក់ថា «ខ្ញុំនៅតែដដែល ប៉ុន្ដែបញ្ហាដែលខ្ញុំជួបពីមុន និងឥឡូវ គឺខុសគ្នាច្រើនណាស់ មិនមែនតែខ្ញុំទេ ក្នុងពិភពលោក ដូចគេមើលស្រុកខ្មែរសព្វថ្ងៃនេះ គេមិនស្គាល់ គេមិនដឹងថា មានជីវិតស្រស់បោះដូចសព្វថ្ងៃ រហូតស្ងើចសរសើរទៅដល់សម្ដេចតេជោ និងសម្ដេចធិបតី ហ៊ុន ម៉ាណែតដែរ»

លោក ម៉ម សូណង់ដូ បានបន្តបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ មានការប្រែប្រួលច្រើនណាស់ ប្រសិនបើយើងនិយាយអំពីកំណាព្យ តើខ្ញុំរស់បានដល់ពេលណា? អ្វីដែលខ្ញុំបាននិយាយជាច្រើន ដែលទាក់ទងនឹងបញ្ហាសង្គម គឺឥឡូវនេះ បានប្រែប្រួលច្រើនណាស់ ខ្ញុំនិយាយថា បានជាង៦០% ហើយជាង៦០% គឺជាតម្រុយដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានសេចក្ដីសង្ឃឹម»

លោកបានកោតសរសើរសម្ដេចតេជោថា ជាអ្នកដឹកនាំគំរូ មានការពិសោធន៍ តាំងពីជំនាន់មុនរហូតមកដល់សព្វថ្ងៃ ដោយខ្មែរមានភ័ព្វវាសនា បានសម្ដេចធិបតី បន្ដវេន ហើយអ្វីដែលនិយាយ គឺមិនភរភូត ហើយមិនរត់ចោលគ្នា មិនទំលាក់ដៃចុះ៕

សូមស្តាប់ការលើកឡើងរបស់ លោក ម៉ម សូណង់ដូ៖