* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលមានតម្លៃជិត១៣លានដុល្លារ

20-05-2026 15:53

(កំពង់ចាម)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅ ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខមាលភាព បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ហែម វណ្ណឌី ជាម្ចាស់គម្រោងដែលបានផ្តល់នូវសមិទ្ធផល និងគាំទ្របច្ចេកទេសដ៏មានតម្លៃថ្លៃថ្លា មកដល់រដ្ឋបាលខេត្តកំពង់ចាម ដែលតាមរយៈសមិទ្ធផលថ្មី នេះ ពិតជាបានចូលរួមលើកកម្ពស់សុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋនៅក្រុងកំពង់ចាម និងតាមបណ្ដាលស្រុកជុំវិញក្រុងកំពង់ចាមផងដែរ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក ហែម វណ្ណឌី បានមានប្រសាសន៍ថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលកំពុងត្រូវបានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលនេះ គឺជាសមិទ្ឋផលដ៏សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណ: លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយាបន្ន ស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១។

លោករដ្ឋមន្ត្រីបានបន្តថា គម្រោងនេះត្រូវបានអនុវត្តក្រោមសហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបង្ហាញ ពីគំរូនៃកិច្ចសហប្រតិបត្តិការដ៏ជោគជ័យរវាងកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញការអភិវឌ្ឍវិស័យទឹកស្អាត។ គម្រោងដែលមានទំហំហិរញ្ញប្បទានសរុបប្រមាណ ១២,៩៨លានដុល្លារ ត្រូវបានចាប់ផ្ដើមសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ និងបញ្ចប់ដោយជោគជ័យនៅខែធ្នូ ឆ្នាំ២០២៥។

លោក ហែម វណ្ណឌី បានបញ្ជាក់ថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកកំពង់ចាម ចំនួន ១១.៦០០ ម៉ែត្រគូបបន្ថែមទៀតក្នុងមួយថ្ងៃ និងពង្រីកវិសាលភាព នៃសេវាទឹកស្អាតសម្រាប់ ក្រុងកំពង់ចាម និងតំបន់ជុំវិញដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ អាជីវកម្ម សាលារៀន មណ្ឌលសុខភាព និងសហគមន៏មូលដ្ឋានក្នុងខេត្តកំពង់ចាម។

ការទទួលបានសេវាទឹកស្អាតមិនត្រឹមតែរួមចំណែកលើកកម្ពស់អនាម័យ និងសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ផលិតភាពសេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍទីក្រុង និងឧស្សាហកម្មប្រកបដោយ ចីរភាពផងដែ៕