* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ញឹក ប៊ុនឆៃ៖ ក្នុងការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន កន្លងទៅ គឺសម្តេចផ្ដោតលើការអភិវឌ្ឍ និងសន្ដិភាព ដោយមិនដែលរំពឹងថា មានសង្គ្រាមជាមួយប្រទេសជិតខាងឡើយ (Video inside)

20-05-2026 16:11

(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមើលឃើញថា ការដឹកនាំប្រទេសរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺផ្ដោតលើការកសាងសន្ដិភាព និងជំរុញការអភិវឌ្ឍប្រទេស ដោយមិនរំពឹងថា កម្ពុជាមានសង្គ្រាមជាមួយប្រទេសជិតខាងនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបង្ហាញអំពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» លោក ញឹក ប៊ុនឆៃ ដែលជាប្រធានគណបក្សនយោបាយមួយក្នុងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា កន្លងទៅសម្ដេចតេជោ ហ៊ុន សែន មានកំហុសបន្ដិចបន្ទួចលើការដឹកនាំ ដោយមិនបានពង្រឹងវិស័យការពារជាតិ។

បើតាមលោក ញឹក ប៊ុនឆៃ, ប៉ុន្ដែអ្វីដែលសម្ដេចតេជោ ហ៊ុន សែន មិនផ្ដោតខ្លាំងលើវិស័យការពារជាតិ ព្រោះសម្ដេចបានខិតខំប្រឹងប្រែងកសាងនូវសន្ដិភាពយ៉ាងរឹងមាំ និងជំរុញការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ដោយមិនរំពឹងថា អាចនឹងមានបញ្ហាជាមួយប្រទេសជិតខាងដូចពេលនេះនោះទេ។

លោក ញឹក ប៊ុនឆៃ បានថ្លែងយ៉ាងដូច្នេះថា «សម្ដេចលោកបានមានប្រសាសន៍ដោយទទួលស្គាល់ថា ដោយសារយើងមានសន្ដិភាព យើងមិនអាចមានសង្គ្រាមជាមួយអ្នកជិតខាង ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍប្រទេស ដោយមិនសូវដាក់ទម្ងន់ពង្រឹងទៅលើកងយោធពលខេមរភូមិន្ទ ដែលជាហេតុធ្វើឲ្យមានចំណុចខ្វះខាត។ តែចាប់ពីម៉ោងនេះទៅគឺត្រូវយកចិត្តទុកដាក់ហើយ»

ប្រធានគណបក្សនយោបាយសម្ព័ន្ធភាពរូបនេះ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដែលធ្វើយ៉ាងណាឲ្យកងទ័ពកម្ពុជា កាន់តែមានសមត្ថភាព ហើយអាចឆ្លើយតបបានគ្រប់ស្ថានការណ៍ដែលកើតមានឡើង។

អតីតមេទ័ពជាយដែនរូបនេះ ក៏បានមើលឃើញថា ត្បិតប្រព័ន្ធការពារជាតិកម្ពុជា មិនអាចប្រៀបធៀបជាមួយប្រទេសថៃក៏ពិតមែន ប៉ុន្ដែផ្អែកតាមបទពិសោធន៍នៃការប្រយុទ្ធគ្នា២លើកកន្លងមក គឺកងទ័ពកម្ពុជាអាចទប់ទល់បាន ដែលបង្ហាញអំពីសមត្ថភាពខ្ពស់នៃការដឹកនាំបញ្ជារបស់រាជរដ្ឋាភិបាល ពិសេស សម្ដេចតេជោ ហ៊ុន សែន៕