* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេសឆ្នាំ២០២៦ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣-២៤ ខែឧសភាខាងមុខ

20-05-2026 16:07

(ភ្នំពេញ)៖ «វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦» ក្រោមកិច្ចសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិស្សិតកម្ពុជានៅបរទេស សហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ (CAMEX) និងក្រុមហ៊ុនសាលាថេក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ «ការបណ្តុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត»

វេទិកានេះ ត្រូវបានរំពឹងថានឹងទាក់ទាញអ្នកចូលរួមផ្ទាល់ជាង ៧,០០០នាក់ និងក្លាយជាព្រឹត្តិការណ៍អប់រំផ្នែកឧត្តមសិក្សា និងអាហារូបករណ៍ដ៏ធំបំផុតមួយប្រចាំឆ្នាំនៅកម្ពុជា។ កម្មវិធីនេះ នឹងប្រមូលផ្តុំសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ តំណាងសាកលវិទ្យាល័យ ម្ចាស់អាហារូបករណ៍ ដៃគូអភិវឌ្ឍន៍ សហគ្រិន និងអ្នកជំនាញពីវិស័យផ្សេងៗ ដើម្បីបង្កើតជាវេទិកាដ៏មានសារៈសំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការស្វែងយល់អំពីឱកាសបន្តការសិក្សា អាហារូបករណ៍ និងទិសដៅអាជីពការងារនាពេលអនាគត។

ក្នុងរយៈពេលពីរថ្ងៃនៃកម្មវិធី វេទិកានេះនឹងមានសកម្មភាពសំខាន់ៗជាច្រើន ដូចជា សន្និសីទអប់រំ វេទិកាពិភាក្សា កិច្ចសន្ទនា និងពិព័រណ៍អប់រំ ដែលមានការចូលរួមពីអ្នកជំនាញ អតីតនិស្សិត សហគ្រិន យុវជនដឹកនាំ និងវាគ្មិនអញ្ជើញមកពីក្នុង និងក្រៅប្រទេស។ អ្នកចូលរួមនឹងទទួលបានព័ត៌មាន និងបទពិសោធជាក់ស្តែងពាក់ព័ន្ធនឹងការបន្តការសិក្សានៅកម្ពុជា និងក្រៅប្រទេស ឱកាសអាហារូបករណ៍ជាតិ និងអន្តរជាតិ ការអភិវឌ្ឍអាជីព សហគ្រិនភាព និងជំនាញចាំបាច់សម្រាប់អនាគត។

តាមគម្រោងនៅថ្ងៃទី១ នៃកម្មវិធីនឹងចាប់ផ្តើមដោយ ពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងកម្មវិធីអម វេទិកាពិភាក្សាដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។ នាពេលរសៀលថ្ងៃដដែល នឹងមានកិច្ចសន្ទនាក្រោមប្រធានបទ «បទពិសោធន៍នៃការជ្រើសរើសជំនាញសិក្សាក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ» ដែលនឹងពិភាក្សាលើវិស័យសំខាន់ៗដូចជា សុខាភិបាល បច្ចេកវិទ្យាឌីជីថល វិស្វកម្ម បច្ចេកទេស ច្បាប់ និងទំនាក់ទំនងសាធារណៈ ព្រមទាំងការស្វែងយល់ពីចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន។

នៅថ្ងៃទី២ នឹងរៀបចំវេទិកាស្តីពីអាហារូបករណ៍អន្តរជាតិ រួមទាំងបទបង្ហាញក្រោមប្រធានបទ «សហព័ន្ធនិស្សិតកម្ពុជានៅបរទេស និងផែនទីឱកាសអាហារូបករណ៍ជុំវិញពិភពលោក»។ កម្មវិធីនេះក៏នឹងមានការចែករំលែកបទពិសោធន៍ពីអតីតនិស្សិតកម្ពុជាមកពីក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រុស្ស៊ី ចិន ជប៉ុន សិង្ហបុរី និងបារាំង អំពីដំណើរសិក្សា ការដាក់ពាក្យអាហារូបករណ៍ និងបទពិសោធន៍ជាក់ស្តែងក្នុងការសិក្សានៅក្រៅប្រទេស។

លើសពីនេះ នៅរសៀលថ្ងៃទី២ (ថ្ងៃទី២៤ ខែឧសភា) ក៏នឹងមានការចូលរួមពីសហគ្រិន ម្ចាស់អាជីវកម្ម និងអ្នកជំនាញពីវិស័យផ្សេងៗ ដើម្បីចែករំលែកការចំណេះដឹងអំពីអាជីព ទីផ្សារការងារ បុគ្គលិកលក្ខណៈនិងឱកាសថ្មីៗសម្រាប់យុវជនកម្ពុជាផងដែរ។

សូមជម្រាបថា ពិព័រណ៍អប់រំនេះ នឹងផ្តល់ឱកាសឱ្យសិស្សានុសិស្ស អាណាព្យាបាល និងអ្នកចូលរួមអាចជួបជជែកពិភាក្សាដោយផ្ទាល់ជាមួយសាកលវិទ្យាល័យរដ្ឋ និងឯកជន និងអង្គភាពដៃគូផ្សេងៗ។ សកម្មភាពទាំងនេះ មានគោលបំណងជួយបង្កើនការយល់ដឹងអំពីឱកាសសិក្សា កម្មវិធីអាហារូបករណ៍ និងសេវាកម្មអប់រំផ្សេងៗ តាមរយៈបទពិសោធន៍ដែលមានភាពជាក់ស្តែង៕