* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឯកអគ្គរាជទូតកម្ពុជាប្រចាំអាមេរិក ចូលរួមជាអធិបតីកែសម្រួលសមាជិកថ្មីរបស់គណបក្សប្រជាជន​កម្ពុជាប្រចាំ នៅរដ្ឋ Kentucky

20-05-2026 16:10

(សហរដ្ឋអាមេរិក)៖ លោក គុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអាមេរិក បានអញ្ជើញ​ចូល​រួមជាអធិបតីក្នុង​ពិធីប្រ​កាសកែ​សម្រួលសមាជិកគណៈកម្មាធិការសាខាគណបក្សប្រជាជន កម្ពុជាប្រ​ចាំរដ្ឋ Kentucky ហើយ​ជា​មួយ​​នឹង​ការប្រកាសសមាសភាពនោះដែរ ក៏មានកម្មវិធីពិសារអាហារសាមគ្គីក្នុងនាមខ្មែរតែមួយនៅឯនាយសមុទ្រនោះផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូន​ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានរួបរួមគ្នារៀបចំកម្មវិធីនេះឡើង ដោយចំណាយទាំងកម្លាំង កាយចិត្ត ពេលវេលា ធនធាន ប្រកបដោយភាពសាមគ្គី ស្និតស្នាល ក្នុងនាមខ្មែរតែមួយ ទោះទៅដល់ទីណាក៏ដោយនោះ។

ក្រោយពីបានប្រគល់សេចក្តីសម្រេចប្រកាសតែងតាំង កែសម្រួលសមាជិកថ្មី ប្រចាំរដ្ឋឃែនថឹកឃី​ដូចជាគណៈកម្មាធិការសាខាគណបក្ស,យុវជនគណបក្សប្រចាំរដ្ឋ, គណៈកម្មាធិការអនុសាខាបក្សប្រចាំទីក្រុងទាំង៣គឺទីក្រុងឡិចស៊ីនតុន, បាដ្សថោន, អេលីហ្សាប៊ែដ្យជាដើមនោះ ក៏មានការផ្តល់ជូន K-Visa ដោយ​​មិនគិតថ្លៃរបស់ក្រុមការងារមន្ត្រីស្ថានទូតដោយផ្ទាល់ក្នុងអង្គពីធីផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក ក្រោមអធិបតីភាពរបស់លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដោ​យមានការចូលរួមពីលោក ជា ផាទ្រិច ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋឃែនថឹកឃីលោកលីម ប៊ុន​​ហោ ប្រធានយុវជនគណបក្សប្រចាំរដ្ឋឃែនថឹកឃី ​លោក ក្រឹង វណ្ណា ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋថេនណឺស៊ី នឹងសមា​ជិក សមាជិកា រួមទាំងភ្ញៀវជាតិ ​ភ្ញៀវអន្តរជាតិ សរុបចំនួនប្រមាណ២៥០នាក់៕