* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* សេដ្ឋកិច្ចអ៉ីរ៉ង់ ធ្លាក់ចុះ១០ភាគរយ អំឡុងសង្គ្រាមជាមួយអាមេរិក
* សហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា
* អូស្រ្តាលី នឹងស្វែងរកកៅអីជាសមាជិកមិនអចិន្ត្រៃយ៍ ក្នុងក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់អាណត្តិឆ្នាំ២០២៩-២០៣០
* បារាំង និងកាណាដា សន្យាពង្រឹងទំនាក់ទំនងជិតស្និទ្ធ ក្នុងវិស័យការពារជាតិ និងថាមពល
* ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន សម្រាប់រយៈពេល៣ខែ
* អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scams នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ
* ៩ថ្ងៃទៀតដល់ថ្ងៃឱសានវាទ ដែលរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ចំពោះផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ, អ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យអនុវត្តឱ្យមានប្រសិទ្ធភាព !
* ព្យុះទីហ្វុងមានឥទ្ធិពលខ្លាំងមួយ រំកិលទៅរកភាគខាងកើតប្រទេសជប៉ុន នាំឱ្យមានការព្រមានពីទឹកជំនន់និងបំណាក់ដី
* បណ្តាមេដឹកនាំពិភពលោក ជួបមុខគ្នាសារជាថ្មីនៅ UN ខណៈសង្រ្គាមអ៊ុយក្រែនមិនទាន់រលត់ ហើយមានសង្រ្គាមមួយទៀតនៅមជ្ឈិមបូព៌ា
* លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបុរី ដីឡូត៍ ក្ស័យធនបានចំនួន ៤៨គម្រោងស្មើនឹងប្រជាជនជាង ១ម៉ឺនគ្រួសារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
* អ៉ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តជុំវិញការរៀបចំការវាយប្រហារថ្មី និងគំរាមវាយបកលើមូលដ្ឋានទ័ពទាំងអស់ក្នុងតំបន់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ញឹក ប៊ុនឆៃ៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ជាការត្រៀមកម្លាំងបម្រុង ក្នុងករណីប្រទេសជាតិមានតម្រូវការផ្នែកយោធា (Video inside)

20-05-2026 16:19

(ភ្នំពេញ)៖ អតីតមេទ័ពជាយដែន លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ជាការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងករណីដែលប្រទេសជាតិ មានតម្រូវការផ្នែកយោធាណាមួយ គឺកម្ពុជាមានកម្លាំងបម្រុងគ្រប់គ្រាន់។

ការលើកឡើងបែបនេះរបស់លោក ញឹក ប៊ុនឆៃ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សសម្ព័ន្ធភាព នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

សេចក្ដីព្រាងច្បាប់ ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ហើយព្រឹទ្ធសភាឱ្យយោបល់ឯកភាពទាំងស្រុង នៅថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០២៦នេះ។ ច្បាប់នេះ តម្រូវឱ្យយុវជនអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ព រយៈពេល២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ៤៥ឆ្នាំ ខណៈដែលពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

ច្បាប់ដែលមាន៨ជំពូក និង២០មាត្រានេះ ត្រូវបានប្រកាសជាការប្រញាប់ ហើយចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៦នេះតទៅ ខណៈដែលច្បាប់នេះមានការលើកលែងចំពោះព្រះសង្ឃ បព្វជិតសាសនា និងជនពិការ។

យោងតាមខ្លឹមសារនៃច្បាប់នេះ អ្នកដែលគេចវេសពីការបម្រើកងទ័ព អាចប្រឈមមុខនឹងការជាប់ពន្ធនាគារចាប់ពី៦ខែ ដល់៥ឆ្នាំ រួមជាមួយនឹងការពិន័យជាប្រាក់អាស្រ័យ លើភាពធ្ងន់ធ្ងរនៃបទល្មើស៕