* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ជា ធីរិទ្ធ៖ បក្សនយោបាយក្នុងសម្ព័ន្ធភាព មានឯករាជ្យពេញលេញក្នុងសកម្មភាពបោះឆ្នោត (Video inside)

20-05-2026 16:20

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា បក្សនយោបាយក្នុងសម្ព័ន្ធភាព មានសិទ្ធសេរីភាពពេញលេញក្នុងការធ្វើនយោបាយ និងអនុវត្តទៅតាមតួនាទីរបស់ខ្លួនជាគណបក្សនយោបាយធម្មតា និងមានឯករាជ្យពេញលេញក្នុងសកម្មភាពបោះឆ្នោត ទាំងការបោះឆ្នោតឆ្នាំ២០២៧ និងការបោះឆ្នោតនៅឆ្នាំ២០២៨។

លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព» នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក ជា ធីរិទ្ធ បានថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងរបស់គណបក្សក្នុងសម្ព័ន្ធភាព គឺសហប្រតិបត្តិការជាមួយគ្នាដោយស្មើភាពគ្នា ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ជាមួយនឹងការបោះឆ្នោតដែលនឹងខិតជិតចូលមកដល់ លោក ជា ធីរិទ្ធ បានបញ្ជាក់ឱ្យថា «ថ្វីដ្បិតគណបក្សសម្ព័ន្ធទាំង២៨ នៅជាមួយនឹងគណបក្សប្រជាជនក៏ពិតមែន ប៉ុន្តែពួកគាត់មានសិទ្ធសេរីភាពក្នុងការធ្វើនយោបាយ និងអនុវត្តទៅតាមតួនាទីរបស់ខ្លួនជាគណបក្សនយោបាយធម្មតា ហើយគាត់អាចចូលរួមក្នុងការបោះឆ្នោត ទាំងការបោះឆ្នោតឆ្នាំ២០២៧ និងការបោះឆ្នោតនៅឆ្នាំ២០២៨ គឺពួកគាត់អាចចូលរួមបានធម្មតានៃទំនៀមនៃគណបក្សនយោបាយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអំពីសេីពហុបក្ស»

បើតាមលោក ជា ធីរិទ្ធ សម្ព័ន្ធភាពគណបក្សនយោបាយនេះមិនបានប៉ះពាល់ដល់សិទ្ធរបស់គណបក្សនីមួយៗក្នុងការចូលរួមបោះឆ្នោតនោះឡើយ ហើយបើទោះបីគណបក្សប្រជាជនកម្ពុជា មានសំលេងធំជាងគេក៏ដោយ តែគណបក្សទាំងអស់គឺមានសិទ្ធស្មើៗគ្នា៕