សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បន្តទទួលអំណោយជាថវិកា និងសម្ភារពីសប្បុរជន ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

20-05-2026 16:25

(កណ្ដាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានបន្តរៀបចំពិធីទទួលអំណោយជាថវិកា និងសម្ភារពីសប្បុរជននានា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលកណ្តាល និងជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងសាលប្រជុំនៃទីស្នាក់ការសាខា។

លោក គួច ចំរើន បានថ្លែងថា អំណោយដែលសាខាបានទទួលពីសប្បុរសជននៅថ្ងៃនេះ សាខាខេត្តនឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរស ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាពលរដ្ឋភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិ។ ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ជាជំនួយការជូនរាជរដ្ឋាភិបាល សាខាកាកបាទក្រហមកម្ពុជាខេត្ត សូមបន្តការអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តការចូលរួមបរិច្ចាគថវិកា សម្ភារ ជូនសាខាដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈសាខា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

សូមបញ្ជាក់ជូនថា មូលនិធិដែលសាខាខេត្តបានទទួលពីសប្បុរសជននានាក្នុងលើកទី២នេះ មានថវិកាចំនួន ២៥៤,៣៦០,០០០ រៀល និង ៤៦,៣០០ ដុល្លារអាម៉េរិក។ ថវិកាគិតជាប្រាក់ដុល្លារសរុបចំនួន ១០៩,៨៩០ ដុល្លាអាម៉េរិក និងខោសាច់ចាក់ ចំនួន ២,០០០ ខោ។ លទ្ធផលសរុបអំណោយដែលសាខាបានទទួលទាំងលើកទី១ និងទី២ រួមមានៈ ២៣៧,១១១ ដុល្លារអាមេ៉រិក និងសម្ភារគ្រឿងឧបភោគបរិភោគរួមមានៈ អង្ករ ៨តោន ,ទឹកសុទ្ធ ២០០ កេស ,មី ៧០កំប៉ុង ,ទឹកត្រី ៧០យួរ ,ទឹកស៊ីអុីវ ៧០យួរ និងខោសាច់ចាក់ ២,០០០ខោ។

លោកបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា នឹងចូលរួមយ៉ាងច្រើនកុះករ ក្នុងការបន្តជួយគាំទ្រ បេសកកម្មមនុស្សធម៌របស់សាខាខេត្ត ស្របតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមក្នុងនាមគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានឧបត្ថម្ភថវិកានាពេលនេះ និងសូមគោរពប្រសិទ្ធពរបវរសួស្តី សិរីមង្គល វិបុលសុខ ជូនចំពោះលោកអ្នក សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមបានសន្យាថា សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាពលរដ្ឋភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិ។

សាខាកាកបាទក្រហមកម្ពុជាខេត្តសូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តការចូលរួមបរិច្ចាគនូវ ថវិកា សម្ភារ ជូនសាខា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕