* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រកាសតែងតាំងមន្ត្រីនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ, អភិបាលខេត្ត៖ មន្ត្រីរាជការមិនមែនធ្វើតែការងារបច្ចេកទេសទេ ប៉ុន្តែជាអ្នកបម្រើរាស្ត្រ និងរក្សាសន្តិសុខសង្គម

20-05-2026 16:30

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា មន្ត្រីរាជការស៊ីវិលមិនត្រឹមតែជាអ្នកអនុវត្តការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកបម្រើសេវាសាធារណៈ រក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងប្រទេសជាតិផងដែរ។

ការថ្លែងលើកឡើងរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធី «ប្រកាសតួនាទីមន្ត្រីនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរ អង្គភាព និងការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការស៊ីវិល» នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ការដំឡើងតួនាទី និងមុខតំណែងជូនមន្ត្រីរាជការនាពេលនេះ ត្រូវបានអនុវត្តដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់ នីតិវិធី និងសេចក្ដីណែនាំជាធរមាន ដោយមានការវាយ តម្លៃយ៉ាងល្អិតល្អន់លើសមត្ថភាព ស្នាដៃ និងការខិតខំប្រឹងប្រែងរបស់មន្ត្រីម្នាក់ៗ។

លោកបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបានធានានូវតម្លាភាព យុត្តិធម៌ និងគ្មានការលម្អៀង មិនបក្សពួកនិយម និងមិនក្បត់មនសិការវិជ្ជាជីវៈ គុណធម៌ និងព្រហ្មវិហារធម៌ឡើយ។

ជាមួយគ្នានេះលោក មាន ចាន់យ៉ាដា ក៏បានថ្លែងរំលឹកមន្ត្រីរាជការថា ជាតួអង្គស្នូលដ៏សំខាន់ និងជាកម្លាំងចលករចម្បង ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំនានារបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្ត បានថ្លែងអំពាវនាវថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោក យឿន វិបុល នាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ និងជាតំណាងមន្ត្រីដែលទទួលបានការតែងតាំងមុខតំណែងថ្មី បានឡើងធ្វើការប្ដេជ្ញាចិត្តថា នឹងបន្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និងស្ថិរភាពនយោបាយ ព្រមទាំងគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។

លោកបានប្ដេជ្ញាថា នឹងខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយស្មោះត្រង់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍខេត្តឧត្តរមានជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕