* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ថ្នាក់ដឹកនាំខេត្តសៀមរាប ស្នើដល់បណ្ដាវត្តទាំងអស់ គួរពង្រឹងធម៌វិន័យ និងរៀបចំវត្តអារាមឱ្យក្លាយជាទីជម្រកនៃសេចក្ដីសុខសម្រាប់មនុស្ស និងសត្វ

20-05-2026 16:37

(សៀមរាប)៖ លោក លី សារី អភិបាលរងខេត្តសៀមរាប បានស្នើដល់គ្រប់វត្តអារាមទាំងអស់ គួរពង្រឹងធម៌វិន័យ និងរៀបចំវត្តអារាម ព្រមទាំងអភិវឌ្ឍវត្តរបស់ខ្លួនឱ្យក្លាយជាទីជម្រកដ៏សុខសាន្តសម្រាប់មនុស្ស និងសត្វ ដោយឈរលើគោលការណ៍ព្រហ្មវិហារធម៌ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក លី សារី នៅក្នុងកិច្ចប្រជុំបង្កើតគណៈកម្មការដោះស្រាយកិច្ចការសាសនា ដើម្បីពង្រឹងធម៌វិន័យចំពោះព្រះសង្ឃដែលគង់នៅទូទាំងខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប។

លោកបានបន្តថា អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាយ៉ាងជិតស្និតជាមួយព្រះមន្រ្តីសង្ឃខេត្ត ស្រុក ព្រះចៅអធិការវត្ត ដោះស្រាយការមានទំនាស់ ការច្រណែន ផលប៉ះពាល់ដល់ប្រយោជន៍រួម និងជះឥទ្ធិពលមិនល្អដល់វិស័យព្រះពុទ្ធសាសនារបស់យើង ដោយឈរលើស្មារតីព្រះវិន័យ និងច្បាប់រដ្ឋ។

លោកបន្ថែមថា គណៈកម្មការដោះស្រាយកិច្ចការសាសនាក្នុងខេត្ត គឺជាយន្តការផ្លូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើការសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ដើម្បីត្រួតពិនិត្យ សម្របសម្រួល និងដោះស្រាយរាល់វិវាទ ឬបញ្ហានានាដែលកើតឡើងនៅក្នុងវិស័យសាសនា។

លោក លី សារី បញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីធ្វើការសម្របសម្រួលជម្លោះរវាងព្រះសង្ឃ និងព្រះសង្ឃ, ជម្លោះរវាងគ្រហស្ថ ជាមួយព្រះសង្ឃ ឬបញ្ហាគ្រប់គ្រងបច្ច័យ និងដីធ្លីវត្ត ព្រមទាំងពិនិត្យសកម្មភាពផ្សព្វផ្សាយសាសនាផ្សេងៗ ដើម្បីអនុវត្តទៅតាមច្បាប់ និងមិនមានការរើសអើង ឬប៉ះពាល់ដល់សន្តិសុខសង្គម។

ព្រះធម្មសិរី ជុំ គឹមឡេង មានថេរដីកាថា វិស័យព្រះពុទ្ធសាសនា ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្មក្នុងការជួយការងារផ្សេងៗជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិមាតុភូមិ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសង្គមជាច្រើន ដូចជា៖ បានជួយកសាងផ្លូវថ្នល់, ស្ពាន់, សាលារៀន, វត្តអារាម, មន្ទីរពេទ្យ និងការងារសង្គមកិច្ច មានដូចជា៖ ការអប់រំ សីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ព្រះធម្មសិរី បានស្នើដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម តាមដាន ការប្រើប្រាស់បណ្ដាញសង្គមរបស់ព្រះសង្ឃក្នុងខេត្ត គួរតែប្រើសម្រាប់ជាមធ្យោបាយអប់រំ មានសតិជាប្រចាំ ថាអ្វីគួរបង្ហោះ អ្វីមិនគួរបង្ហោះបង្ហាញ ជាពិសេស រឿងទំនាស់តិចតូចមិនគួរបង្ហោះហែកបង្ហាញនោះទេ។

ព្រះធម្មសិរី ជុំ គឹមឡេង មានថេរដីកាបញ្ជាក់ថា ត្រូវជួយណែនាំភិក្ខុ សាមណេរក្រោមឱវាទ ពាក់ព័ន្ធការប្រើប្រាស់បណ្ដាញសង្គមក្នុងគោលបំណងអប់រំតែម្យ៉ាង ដូចជាលើទឹកចិត្តមនុស្សឱ្យស្រឡាញ់ការអប់រំ និងបរិស្ថានជាដើម។ ជាធម្មតាអធិករណ៍ ឬទំនាស់ជាផ្នែកមួយនៃជីវិតមិនអាចជៀសផុត សំខាន់គឺត្រូវដោះស្រាយតាមព្រះវិន័យ តាមអធិករណ៍សមថៈ តាមបែបអហិង្សាដែលជាមាគ៌ាពុទ្ធសាសនា៕