កីឡា​និង​ពលកម្ម​ មិន​ត្រូវ​ការ​គ្រឿង​ញៀន​ទេ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែឧសភា​៖ បង្ក្រាប១៣ករណី ឃាត់ខ្លួន៣២នាក់

20-05-2026 16:38

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ក​រណី ឃាត់ខ្លួនជនសង្ស័យ៣២នាក់។

* ករណីជួញដូរ៤ករណី ឃាត់ខ្លួន១២នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក៤ករណី ឃាត់ខ្លួន៦នាក់
* ករណីប្រើប្រាស់៥ករណី ឃាត់ខ្លួន១៤នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៥៨៣ករណី ឃាត់ខ្លួន៦៦០៧នាក់ (ស្រី៤៣៣នាក់)៕