* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំ​ត្រៀមរៀបចំគម្រោងកែលម្អក្នុងក្រុងសិរីសោភ័ណ

20-05-2026 16:48

(បន្ទាយមានជ័យ​)៖​ នៅព្រឹកថ្ងៃទី២០ ខែឧសភា​ ឆ្នាំ​២០២៦​ លោក អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បានដឹកនាំកិច្ចប្រជុំ​ ត្រៀមរៀបចំគម្រោងកែលម្អក្នុងក្រុងសិរីសោភ័ណ។

​កិច្ចប្រជុំ​នេះក៏មានការចូលរួមពីលោក​ ឈឿន​ ក្រៃយ៉ុង​ អភិបាលរងខេត្ត​ លោក​ ណង​ វុទ្ធី​ នាយករដ្ឋបាលខេត្ត​ លោក​ សុក​ ចាន់ថា​ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ លោក​ ស្រេង​ សុផល​ អភិបាលក្រុងសិរីសោភ័ណ​ មន្ត្រីជំនាញខេត្ត​ និងក្រុង​ ចៅសង្កាត់ចំនួន៤​ ក្នុងក្រុងសិរីសោភ័ណ​ ប្រារព្ធ​ធ្វើឡើង​នៅសាលប្រជុំ​ ក​ សាលាខេត្តបន្ទាមានជ័យ។

​ដើម្បីឱ្យគម្រោងសម្រេចបានជោគជ័យ​ អនុវត្តនៅឆ្នាំ២០២៧ខាងមុខ លោក អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ បានណែនាំអាជ្ញាធរក្រុងសិរីសោភ័ណ​ ក៏ដូចជាសង្កាត់ពាក់ព័ន្ធទាំង៤នៅក្នុងក្រុង ត្រូវរៀបចំក្រុមការងារធ្វើការសិក្សាវាយតម្លៃ ទៅលើគម្រោង ឱ្យបានល្អិតល្អន់សិក្សាពីផលប៉ះពាល់នៃការអភិវឌ្ឍគម្រោង​ ក្នុងការសម្របសម្រួលដោះស្រាយ​ សុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គហនាដើម្បីកែលម្អសោភ័ណ្ឌភាព ក្រុងកាន់តែមានភាពស្រស់ស្អាតនិងមានភាពបៃតង។

​ចំពោះគម្រោងកែលម្អក្រុង​គ្រោងនិងចាប់ផ្តើមអនុវត្តន៍​ នៅឆ្នាំ​២០២៧​ខាងមុខ​ ប្រវែងផ្លូវមានការរៀបចំក្រាលការ៉ូឡាធ្វើផ្លូវដើរ​ ចំនួន៦ខ្សែ​ រួមមាន​៖​

*ទី១៖ ប្រវែងផ្លូវពីភ្លើងស្តុបសួនម្ទេសក្រហម ដល់ផ្លូវកែងជាប់សាលាក្រុង ២៣៥៣ម៉ែត្រ
*ទី២៖ ប្រវែងផ្លូវកែងជាប់សាលាក្រុង ដល់ផ្លូវបេតុងជាប់របងសាលារៀនពង្រ ១៣៥៦ម៉ែត្រ​
*ទី៣៖ ប្រវែងផ្លូវពីស្ពានទី២​ (ផ្លូវជាតិលេខ៦)​ ដល់ស្ពានទឹកថ្លា ៨២៥០ម៉ែត្រ​
*ទី៤៖ ប្រវែងផ្លូវពីរង្វង់មូលដៃ៣២ (ផ្លូវជាតិលេខ៥) ដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ៧៨៨ម៉ែត្រ​
*ទី៥៖ ប្រវែងផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៥) ដល់ផ្លូវរទេះភ្លើង ៦២៤ម៉ែត្រ​
*ទី៦៖ ប្រវែងផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៦)​ ដល់ផ្លូវខាងមុខសណ្ឋាគារណាសារ ៩៤១ម៉ែត្រ៕