* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងរដ្ឋបាលខេត្តរតនគិរី ផ្សព្វផ្សាយបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ ប្រកបដោយការទទួលខុសត្រូវ

20-05-2026 16:57

(រតនគិរី)៖ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ សហការជាមួយរដ្ឋបាលខេត្តរតនគិរី ផ្សព្វផ្សាយបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មខ្សាច់ ប្រកបដោយការទទួលខុសត្រូវ។ កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះរៀបចំធ្វើឡើង នៅព្រឹកថ្ងែទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនេះ លោក ម៉ា វិចិត្រ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដែលបានរៀបចំឡើងនូវកម្មវិធីផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ ប្រកបដោយការទទួលខុសត្រូវនៅខេត្តរតនគិរីនាពេលនេះ។

លោកបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ២០៣អនក្រ.បក របស់រាជរដ្ឋាភិបាលមានតួនាទីជាសេនាធិការ ឲ្យរាជរដ្ឋាភិបាល និងមានរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន ក្នុងនោះ អភិបាលរាជធានី-ខេត្ត ក៏ជាសមាជិកក្នុងគណៈកម្មាធិការនេះផងដែរ។ គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ មានភារកិច្ច ត្រួតពិនិត្យ និងតាមដានការធ្វើអាជីវកម្ម ធនធានខ្សាច់ ពាក់ព័ន្ធនឹងធនធានទឹក និងបច្ចេកទេសបូម ខ្សាច់ស្របតាម បទដ្ឋានបច្ចេកទេសជលវិទ្យា និងជលគតិ។ ផ្តល់អនុសាសន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដល់ ក្រសួងរ៉ែ និងថាមពល ដើម្បីចាត់វិធានការជាបន្ទាន់ ក្នុងករណីមានភាពអានាធិបតេយ្យ ឬការបូមខ្សាច់ខុសបច្ចេកទេស ធ្វើបាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបាន គោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

លោក ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការយល់ដឹង និងផ្តោតសំខាន់ៗ លើទិដ្ឋភាព សេដ្ឋកិច្ច បរិស្ថាន សង្គម និងជូនដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេស គឺរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំពុងបំពេញការងារ នឹងការគ្រប់គ្រងធនធានខ្សាច់។

ទន្ទឹមនឹងនេះ ដើម្បីឲ្យមានគោលដៅពង្រឹងកិច្ចសហការ និងជំរុញឲ្យបណ្តាក្រុមហ៊ុន សហគ្រាសដែលប្រកបអាជីវកម្មខ្សាច់ ចូលរួមសហការគ្នា និងបង្កើនការទទួលខុសត្រូវខ្ពស់ ព្រមទាំងធានាឲ្យបាននូវនិរន្តរភាព តាមរយៈការអនុវត្តអាជីវកម្មខ្សាច់ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ច្បាប់អនុញ្ញាត និងរួមគ្នាកាត់បន្ថយសកម្មភាពអាជីវកម្មខ្សាច់អនាធិបតេយ្យ ឲ្យមកនៅកម្រិតអប្បបរមាផងដែរ។

លោកបានសង្កត់ធ្ងន់ថា ខ្សាច់គឺជាធនធានធម្មជាតិដ៏សំខាន់ សម្រាប់វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទីក្រុង ស្រុកនីមួយៗ។ ទោះយ៉ាងណា ការធ្វើអាជីវកម្មខ្សាច់ ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាការបាក់ស្រុតច្រាំងទន្លេ ការបាត់បង់ជីវចម្រុះ និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះការរៀបចំយន្តការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព និងការអនុវត្តបទដ្ឋានបច្ចេកទេសម៉ឺងម៉ាត់ ជាកត្តាចាំបាច់បំផុត ក្នុងន័យនេះយន្តការគ្រប់គ្រងគួរតែផ្ដោតទៅលើចំណុចសំខាន់ៗ ដើម្បីឲ្យមានការផ្ដល់អាជ្ញាប័ណ្ណដោយតម្លាភាព និងមានការត្រួតពិនិត្យ វាយតម្លៃ ក្នុងការអនុវត្តបទដ្ឋានបច្ចេកទេស ក៏ដូចជាការចូលរួមពីសហគមន៍ និងសាធារណជន ពង្រឹងការអនុវត្តច្បាប់៕