* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នគរបាលស្រុកស្អាង បង្ក្រាប និងឃាត់ខ្លួនក្រុមជួញដូរថ្នាំញៀន៤នាក់ បញ្ជូនទៅតុលាការ

20-05-2026 17:00

(កណ្តាល)៖ នគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់គ្រឿងញៀន (ម៉ាទឹកកក) កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចប្រឆាំងគ្រឿងញៀនស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់៖ ឈ្មោះ យន រុន ភេទប្រុស អាយុ៣៣ឆ្នាំ, ឈ្មោះ ម៉ុង វណ្ណថា ភេទប្រុស អាយុ៤៤ឆ្នាំ, ឈ្មោះ ហ៊ សៀវវីន ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំងបីមានទីលំនៅក្នុងឃុំព្រែកអំបឹល និងឈ្មោះ ឡេង សូយទី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទាំង០៤នាក់ គ្មានមុខរបរពិតប្រាកដ និងវិជ្ជមាននូវសារធាតុញៀនទាំងអស់។ វត្ថុតាងចាប់យក សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន៣កញ្ចប់ ទម្ងន់០.៥៣ក្រាម, ទូរសព្ទចំនួន២គ្រឿង។

ប្រភពឲ្យដឹងថា នៅវេលាកើតហេតុ ផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ធ្វើការល្បាតក្នុងមូលដ្ឋានរបស់ខ្លួន លុះដល់ចំណុចកើតហេតុ ក៏បានឃើញជនសង្ស័យឈ្មោះ យន រុន កំពុងតែដើរតាមផ្លូវ ដោយមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញម្សៅក្រាមពណ៍សថ្លា សង្ស័យថាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់តូច រួចក៏បាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ បានឆ្លើយសារភាពថា គ្រឿងញៀនពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីឈ្មោះ ម៉ុង វណ្ណថា ក្នុងតម្លៃពីរម៉ឺនរៀល ដើម្បីយកមកប្រើប្រាស់។

ក្រោយស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យរួច ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាល និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងផ្នែកប្រឆាំងគ្រឿងញៀន, នគរបាលខេត្តកណ្ដាល កម្លាំងបានសហការ ជាមួយលោកមេភូមិ និងក្រុមប្រឹក្សាឃុំដើម្បីបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ុង វណ្ណថា និងបក្សពួកចំនួន ០២នាក់ទៀត នៅចំណុចភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដោយដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ឈ្មោះ​ ម៉ុង​ វណ្ណថា​ បានឆ្លើយសារភាពថា ថ្នាំញៀនគឺខ្លួន​ទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្ដុំព្រែកអំបិល ក្នុងតម្លៃ១៥ម៉ីនរៀល ដើម្បីយកមកលក់បន្ត​ និងប្រើប្រាស់ខ្លះ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕