* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តបាត់ដំបង បន្តចាត់តំណាងនាំយកអំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់៧៣គ្រួសារ នៅស្រុករុក្ខគីរី និងស្រុកមោងឬស្សី

20-05-2026 17:04

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍របស់ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃអង្គារទី២០ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដឹកនាំដោយ លោក ផេងសិទ្ធី អនុប្រធានចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈសាខាខេត្តផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់សរុបចំនួន៧៣គ្រួសារ។

ក្នុងនោះរលំទាំងស្រុង១៥ខ្នងផ្ទះ, ប៉ើងដំបូលធ្ងន់ធ្ងរ២២ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើ ចំនួន៣៦ខ្នងផ្ទះ ក្នុងស្រុកចំនួន២លើឃុំចំនួន៦ ក្នុងភូមិចំនួន១៦ ក្នុងនោះស្រុករុក្ខគីរី ប៉ះពាល់ចំនួន២៦គ្រួសារ(២៦ខ្នងផ្ទះ) ប៉ះពាល់លើឃុំចំនួន៤ ក្នុងភូមិចំនួន៩បណ្តាលអោយប៉ះពាល់ធ្ងន់ធ្ងរចំនួន៨ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើចំនួន១៨ខ្នងផ្ទះ ស្រុកមោងឬស្សី ប៉ះពាល់ចំនួន៤៧គ្រួសារ (៤៧ខ្នងផ្ទះ) ប៉ះពាល់លើ ឃុំចំនួន២ ក្នុងភូមិចំនួន៧បណ្តាលឲ្យរលំទាំង ស្រុង១៥ខ្នងផ្ទះប៉ះពាល់ធ្ងន់ធ្ងរចំនួន១៤ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើចំនួន១៨ខ្នងផ្ទះ ដែលរងគ្រោះកាលពីកន្លងទៅ។

ពិធីនេះ បានប្រារព្វធ្វើនៅ៣ទីតាំងផ្សេងគ្នានៅសាលាស្រុករុក្គីរី,សាលាឃុំព្រៃស្វាយ សាលាឃុំកកោះស្រុកមោងឬស្សី។

លោក ផេង សិទ្ធី បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខ ទុក្ខពីសំណាក់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបងជាពិ
សេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាដោយក្ដីនឹករលឹកនិងក្តីអាណិតអាសូរជាទីបំផុត។

លោកអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូន ដល់ប្រជា
ពលរដ្ឋរងគ្រោះនាពេលនេះជាដើមទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។

ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះគឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ថ្លែងក្នុងពិធីនេះលោក ផេង សិទ្ធី បានគូសបញ្ជាក់ផងដែរថា៖ «កាកបាទក្រហមកម្ពុជាទទួលបានថវិកាពី សប្បុរសជន គ្រប់មជ្ឈដ្ឋានតាមរយៈការអំពាវនាវនានា ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទនក្រហម៨ឧសភា,ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយ ដល់ប្រជាពលរដ្ឋងាយរង គ្រោះបំផុតនិងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផល ពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គររន្ទះ នៅពេលមានភ្លៀងនិងថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗ ត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស និងត្រីខ១០កំប៉ុង ឃីត១(មុង ក្រមា)ចំនួន ១និងថវិកាមួយចំនួនផងដែរ៕