* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បណ្ឌិត កៅ ថាច ប្រាប់យុវជនគណបក្សខេត្តរតនគិរី ឱ្យខិតខំកសាងសមត្ថភាព និងចំណេះដឹងឱ្យខ្លាំង ជាពិសេសសហគ្រិនភាព​ «ទើបជាតិយើងខ្លាំង​ ហើយគេមិនមើលងាយ»

20-05-2026 17:08

(រតនគិរី)៖​ បណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល, លោក សាយ សាមាន អនុប្រធានគណបក្សខេត្ត និងជាអនុប្រធានប្រចាំការយុវជនគណបក្សខេត្តរតគិរី ជាតំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសិលា ស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលរៀបចំឡើងដោយ ផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការគណបក្សខេត្តរតនគិរី។

នៅក្នុងសិក្ខាសិលាដែលរៀបចំឡើងនៅក្រុងបានលុង ខេត្តរតនគិរីនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗដូចជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួល កិច្ចការបរិស្ថានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងយុវជនមកពីផែនសហគ្រិនវ័យក្មេងនៃយុវជន គណបក្សខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

បណ្ឌិត កៅ ថាច បានជម្រាបជូនវេទិកានោះថា ក្នុងស្ថានភាពមួយដែលពិភពលោក កំពុងតែប្រឈមមុខនឹងភាពតានតឹងនៃសង្រ្គាមរុស្សីនិងអ៊ុយក្រែន ព្រមទាំងសង្រ្គាមនៅមជ្ឈឹមបូព៌ា កម្ពុជាយើងក៏ទទួលរងសម្ភាធផងដែរ ដូច្នោះហើយកម្មវិធីថ្ងៃនេះក៏ជាឱកាស ដែលយុវជនយើងគួរបង្កើនសមត្ថភាព ចំណេះដឹង ជំនាញឲ្យខ្លាំង និងការចាប់យកឱកាសថ្មីៗលើវិស័យសហគ្រិនភាព ព្រមទាំងការវិនិយោគផងដែរ។

ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច ក្នុងនាមជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាលបានរំលឹកជូនថា ភាពខុសគ្នារវាងអាជីវកម្មពីសម័យអង្គរ និងបច្ចុប្បន្នដែលក្នុងនាមយើងជាយុវជនរបស់គណបក្ស ត្រូវតែស្វែងយល់ឲ្យច្បាស់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ជាពិសេស ការអភិវឌ្ឍន៍សេដ្ឋកិច្ចបែបថ្មី។ ជាក់ស្តែងសម័យអង្គរខ្មែរយើងធ្វើកសិកម្មជាជន្ទុល នៃសេដ្ឋកិច្ចគឺមិនទៅណាឆ្ងាយទេ រួមមាន តឹកតាងស្រាប់ បារ៉ាយទឹកនៅតំបន់អង្គរជាប្រភពទឹកសម្រាប់ធ្វើកសិកម្ម ដែលខ្មែរយើងក្លាយជាអាណាចក្រមួយដ៏រុងរឿង ដល់ចំណុចកំពូលដោយសារតែវិស័យកសិកម្មនាសម័យនោះ។

សម្រាប់បណ្ឌិត កៅ ថាច បានផ្ញើសារចុងក្រោយ ជូនយុវជនគណបក្សនៅខេត្តរតនគិរីថា «យើងជាយុវជនរបស់ណបក្សទាំងអស់គ្នាត្រូវខិតខំ កសាងសមត្ថភាពឲ្យខ្លាំង ទើបជាតិយើងខ្លាំងដែរ ក្នុងនោះមានទាំងចំណេះ និងជំនាញច្បាស់លាស់ ទើបអាចជួយប្រទេសជាតិយើងខ្លាំងដែរ ។ បើយើងម្នាក់ៗខ្សោយហើយ​ ជាតិយើងនឹងខ្សោយដែរ ដូច្នោះចំណុចនេះ ជាចំណុចសំខាន់ដែលយុវជនយើងគ្រប់គ្នាត្រូវចងចាំថា យើងទាំអស់គ្នាជាចំណែកមួយនៃការកសាងជាតិ​ ដូច្នេះយើងត្រូវតម្រង់ទិសខ្លួនឯងដើម្បីឆ្ពោះទៅរកការធ្វើអាជីវកម្មថ្មីៗ និងអាជីវកម្មពាក់ព័ន្ធនិងបរិបទថ្មី គឺ សេដ្ឋកិច្ចមូលធនចំណេះដឹង និងសេដ្ឋកិច្ចបៃតង»