* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh Exclusive: នៅពេលអាមេរិកគំរាមវាយអ៊ីរ៉ង់ប៉ុន្មានថ្ងៃខាងមុខនេះ៖ ចិន និង រុស្ស៊ី កំពុងរៀបចំសមីការអំណាចពិភពលោកថ្មី (Video inside)

20-05-2026 17:35

(ភ្នំពេញ)៖ លោក ដូណាល់ ត្រាំ បានព្រមានវាយប្រហារលើអ៊ីរ៉ង់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែ បានទុកពេលឱ្យមានការចរចាចំនួន២ទៅបីថ្ងៃសិន។ ការព្រមានវាយប្រហារនេះបានទន្ទឹម នឹងមេដឹកនាំចិននិងរុស្ស៊ីកំពុងពិភាក្សាគ្នារៀបចំអនាគតថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក។ Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅជុំវិញបញ្ហានេះ៖

ខណៈដែលលោក Donald Trump កំពុងព្រមានសាជាថ្មីថា សហរដ្ឋអាមេរិក អាចនឹងវាយប្រហារអ៊ីរ៉ង់ “ក្នុងរយៈពេលពីរ ឬបីថ្ងៃខាងមុខ” មេដឹកនាំ ចិន និង រុស្ស៊ី កំពុងជួបគ្នានៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីថាមពល សង្គ្រាម និង អនាគតនៃសណ្តាប់ធ្នាប់ពិភពលោក។
សារព័ត៌មាន CNN និង Al Jazeera បានផ្សាយវីដេអូឃ្លីបនៃប្រសាសន៍របស់លោក Donald Trump ដែលបានឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី២០ ខែឧសភា ថា៖
«នាវាយោធា និង សព្វាវុធទាំងអស់ ត្រូវបានត្រៀមរួចរាល់ ហើយយើងក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមប្រតិបត្តិការ»។

លោក Trump បានបញ្ជាក់បន្ថែមថា លោកបានសម្រេចចិត្តរួចហើយ ប៉ុន្តែកំពុងផ្តល់ពេលវេលាបន្ថែម “ពីរឬបីថ្ងៃ” សម្រាប់ការចរចា។

ប្រសាសន៍គំរាមនេះ មិនមែនជាលើកទីមួយទេ។ អ្នកវិភាគជាច្រើន យល់ថា លោក Donald Trump កំពុងប្រើយុទ្ធសាស្ត្រដ៏ស្មុគស្មាញមួយ គឺគំរាមវាយប្រហារផង ពន្យារពេលវាយប្រហារផង ត្រៀមប្រតិបត្តិការយោធាផង និង បើកផ្លូវចរចាផង ក្នុងពេលតែមួយ។
កាលពីថ្ងៃទី១៩ ខែឧសភា លោក Trump បានថ្លែងថា ប្រមាណមួយម៉ោង មុនពេលលោកសម្រេចចិត្តវាយប្រហារលើអ៊ីរ៉ង់នោះ ស្រាប់តែមានសំណើមួយស្នើឱ្យលោកពន្យារផែនការនោះសិន ពីព្រោះការចរចាហាក់កំពុងមានវឌ្ឍនភាពវិជ្ជមាន។

លោកក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក បាន “ពន្យារ” ផែនការវាយប្រហារលើអ៊ីរ៉ង់ជាបណ្តោះអាសន្នប្រមាណពីរទៅបីថ្ងៃសិន បន្ទាប់ពីមានសំណើពី Qatar Saudi Arabia និង United Arab Emirates ខណៈពេលដំណាលគ្នានោះ លោកក៏បានបញ្ជាឱ្យយោធាអាមេរិក ត្រៀមខ្លួនជាស្រេសម្រាប់ “ការវាយប្រហារទ្រង់ទ្រាយធំ” លើអ៊ីរ៉ង់ “គ្រប់ពេល” ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងបាននោះទេ។

*វិបត្តិអ៊ីរ៉ង់ កំពុងជំរុញចិន និង រុស្ស៊ី ឱ្យខិតជិតគ្នាកាន់តែខ្លាំង
ប៉ុន្តែក្នុងពេលដែលសហរដ្ឋអាមេរិក កំពុងគិតអំពីសង្គ្រាមវាយប្រហារលើអ៊ីរ៉ង់ សាជាថ្មីនោះ, មេដឹកនាំចិន លោកស៊ី ជីនពីង និង មេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន ដែលកំពុងធ្វើទស្សន កិច្ចមួយថ្ងៃក្នុងរដ្ឋធានីប៉េកាំង ក៏កំពុងគិតរៀបចំអំពីសមីការអំណាចពិភពលោកថ្មីផងដែរ។
មេដឹកនាំចិននិងរុស្ស៊ី បាននិយាយថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពជ្រួលច្របល់កាន់តែ ខ្លាំងឡើង និង រងឥទ្ធិពលពីទំនោរអនុត្តរភាពនិយម ពាក្យដែលប្រទេសចិន តែងប្រើដើម្បីរិះគន់សហរដ្ឋអាមេរិក។ លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមាន «ប្រព័ន្ធគ្រប់គ្រងសកលលោកដែលយុត្តិធម៌ និងសមហេតុសមផលល្អជាងមុន» ដែលជាសារនយោបាយបញ្ជាក់យ៉ាងច្បាស់លាស់ថា ក្រុងប៉េកាំង និង ក្រុងម៉ូស្គូ ចង់ឃើញពិភពលោកពហុប៉ូល ដែលអាមេរិក មិនមែនជាអំណាចកណ្តាលតែម្នាក់ឯងទៀតឡើយ។

*ចិន និង រុស្ស៊ី មើលឃើញវិបត្តិអ៊ីរ៉ង់ លើសពីបញ្ហាសង្គ្រាមធម្មតា
សម្រាប់ចិន វិបត្តិអ៊ីរ៉ង់ មិនមែនគ្រាន់តែជាបញ្ហានយោបាយ ឬ សន្តិសុខទេ ប៉ុន្តែជាបញ្ហាថាមពល និង សេដ្ឋកិច្ចជាតិ។ ចិន គឺជាអ្នកនាំចូលប្រេងអ៊ីរ៉ង់ដ៏ធំបំផុតមួយ ហើយក៏ពឹងផ្អែកយ៉ាងខ្លាំងលើស្ថិរភាពនៃ ច្រក Hormuz ដែលជាច្រកដឹកជញ្ជូនថាមពលសំខាន់បំផុតមួយរបស់ពិភពលោក។
ហេតុនេះហើយ ទីក្រុងប៉េកាំង បានបន្តអំពាវនាវ ឱ្យបញ្ចប់អរិភាពភ្លាមៗ និង ព្រមានថា ប្រទេសក្នុងតំបន់ឈូងសមុទ្ទពេលនេះ កំពុងស្ថិតនៅ “ចំណុចប្រសព្វដ៏សំខាន់ រវាងសង្គ្រាម និងសន្តិភាព”។ ចិន ក៏បានរិះគន់ការបិទច្រក Hormuz និង និយាយថាការរាំងស្ទះលំហូរច្រកផ្លូវទឹកនេះ គឺជាការរាំងស្ទះនូវផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។

សម្រាប់រុស្ស៊ី វិបត្តិនេះ ក៏ជាឱកាសយុទ្ធសាស្ត្រផងដែរ។ ចាប់តាំងពីសង្គ្រាមនៅ Ukraine ផ្ទុះឡើង ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំង។ ដូច្នេះ រុស្ស៊ី កំពុងត្រូវការទីផ្សារ និង ចំណូលថ្មី។ នៅក្នុងជំនួបនេះ លោក Putin ត្រូវបានគេរាយការណ៍ថា លោកអាចនឹងជំរុញគម្រោងបំពង់ឧស្ម័នថាមពល«ស៊ីបេរី២» “Power of Siberia 2” ទៅកាន់ចិន ខណៈ មជ្ឈិមបូព៌ា កំពុងរងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗជាលំដាប់។
នេះមានន័យថា សង្គ្រាមអ៊ីរ៉ង់ កំពុងក្លាយជាសង្គ្រាមថាមពលផង និងសង្គ្រាមភូមិសាស្ត្រផងក្នុងពេលតែមួយ។

*វិបត្តិអ៊ីរ៉ង់ និង សង្គ្រាមអ៊ុយក្រែន កំពុងភ្ជាប់គ្នាជាវិបត្តិសកលតែមួយ
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺវិបត្តិ អ៊ីរ៉ង់ និង សង្គ្រាមនៅ Ukraine កំពុងតែចាប់ផ្តើមភ្ជាប់គ្នាទៅជាវិបត្តិយុទ្ធសាស្ត្រសកលតែមួយ។ រុស្ស៊ី ត្រូវការចំណូលពីថាមពល ខណៈ ចិន ត្រូវការស្ថិរភាពសេដ្ឋកិច្ច និង ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ រីឯសហរដ្ឋអាមេរិកវិញ កំពុងព្យាយាមទប់ស្កាត់ទាំងអ៊ីរ៉ង់ រុស្ស៊ី និង ឥទ្ធិពលរបស់ចិន ក្នុងពេលតែមួយនេះដែរ។

លទ្ធផលនៃការភ្ជាប់គ្នានេះ អាចជំរុញឱ្យទីក្រុងប៉េកាំង ម៉ូស្គូ និង តេហេរ៉ង់ កាន់តែខិតជិតគ្នា ទោះបីមិនមែនជាសម្ព័ន្ធយោធាផ្លូវការដូច NATO ក៏ដោយ។ ប្រទេសទាំងបី កំពុងចែករំលែកផលប្រយោជន៍រួមមួយ គឺការកាត់បន្ថយសម្ពាធ និង ឥទ្ធិពលរបស់សហរដ្ឋអាមេរិកលើប្រព័ន្ធអន្តរជាតិ។
ភាសានយោបាយដែលមេដឹកនាំចិន និង រុស្ស៊ី បានប្រើ ក៏បង្ហាញពីទិសដៅនេះផងដែរ។ លោក ស៊ី ជីនពីងបាននិយាយអំពី «ការគ្រប់គ្រងសកលលោក» ខណៈលោក វ្លាឌីមៀរ ពូទីន បានលើកឡើងថា ទំនាក់ទំនងរវាងចិន និង រុស្ស៊ី កំពុង «ជួយរក្សាស្ថិរភាពសកល»។
ពាក្យទាំងនេះ មិនមែនជាការបញ្ចេញសម្តីធម្មតាទេ ប៉ុន្តែជាសារនយោបាយទៅកាន់ពិភពលោកថា ចិន និង រុស្ស៊ី កំពុងព្យាយាមកសាង “អ័ក្សអំណាចជំនួស” មួយ ដែលអាចប្រជែងជាមួយឥទ្ធិពលរបស់សហរដ្ឋអាមេរិកលើសណ្តាប់ធ្នាប់អន្តរជាតិ។

សេចក្តីសន្និដ្ឋាន៖ ពិភពលោក កំពុងឈរនៅមុខទ្វារនៃសណ្តាប់ធ្នាប់អំណាចថ្មី
សេដ្ឋកិច្ចពិភពលោក ក៏បានចាប់ផ្តើមរងផលប៉ះពាល់ផងដែរ ខណៈសង្គ្រាមអ៊ុយក្រែននៅបន្ត អូសបន្លាយ និង វិបត្តិអ៊ីរ៉ង់ បានគំរាមកំហែងកាន់តែខ្លាំងដល់សិ្ថរភាពសេដ្ឋកិច្ច។ អង្គការសហប្រជាជាតិ បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកល មកត្រឹម 2.5% ដោយសារវិបត្តិអ៊ីរ៉ង់ និង ការកើនឡើងនៃតម្លៃថាមពល និង អាហារ។ នេះបង្ហាញថា សង្គ្រាមនៅមជ្ឈិម បូព៌ា អាចរំខានដល់ជីវភាពមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។

បញ្ហាធំបំផុតនៅពេលនេះ គឺពិភពលោក អាចកំពុងឈរនៅមុខទ្វារមួយនៃ «សង្គ្រាមត្រជាក់» សម័យថ្មី។ វាមិនដូចសង្គ្រាមត្រជាក់សម័យអាមេរិក-សូវៀតទេ។ ការប្រកួតប្រជែងថ្មីនេះ មានទាំងថាមពល បច្ចេកវិទ្យា សង្គ្រាមពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និង ភូមិសាស្ត្រនយោបាយភ្ជាប់គ្នាជាប្រព័ន្ធតែមួយ។

ប្រសិនបើសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់ វាអាចមិនត្រឹមតែបង្កសង្គ្រាមនៅ មជ្ឈិមបូព៌ា ប៉ុណ្ណោះទេ ប៉ុន្តែអាចជំរុញឱ្យចិន និង រុស្ស៊ី រឹតតែខិតជិតគ្នា និង ពន្លឿនការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលមានគោលដៅកាត់បន្ថយឥទ្ធិពលរបស់សហរដ្ឋអាមេរិក លើប្រព័ន្ធអន្តរជាតិ។
នៅពេលដែលសង្គ្រាម ថាមពល និង ការប្រកួតប្រជែងអំណាច កំពុងភ្ជាប់គ្នាទៅជាវិបត្តិសកលតែមួយ សំណួរធំសម្រាប់ពិភពលោក មិនមែនត្រឹមតែថា “តើអាមេរិកនឹងវាយអ៊ីរ៉ង់ឬទេ?” ប៉ុន្តែគឺ៖ “តើពិភពលោក កំពុងចូលទៅក្នុងសម័យថ្មី នៃការបែងចែកអំណាចសកលសារជាថ្មីដែរឬទេ?”